ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 1 មករា 1970
- ម៉ោង៖ 12:00 am > 12:00 am
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
យើងមានសេចក្តីរីករាយសូមស្វាគមន៍ Monika Anne Jansch ដែលបានចូលរួមជាមួយក្រុមការងារកម្មវិធីពន្លកចំណេះ នៃអង្គការមូលនិធិអាស៊ីក្នុងនាមជាអ្នកស្ម័គ្រចិត្តអូស្ត្រាលី ជាអ្នកឯកទេសផ្នែកយុទ្ធសាស្ត្រផ្សព្វផ្សាយ និងការចូលរួមតាមប្រព័ន្ធឌីជីថល។
តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី Monika នឹងធ្វើការជាមួយក្រុមការងារកម្មវិធីពន្លកចំណេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែមេសា ឆ្នាំ២០២៧ ដែលគាត់នឹងចូលរួមពង្រឹងការផ្សព្វផ្សាយផ្តោតលើលទ្ធផល ការលើកកម្ពស់ការចូលរួមតាមប្រព័ន្ធឌីជីថលនិងការរៀបរាប់សាច់រឿង ការកសាងសមត្ថភាពផ្សព្វផ្សាយរបស់ដៃគូ និងការជំរុញការផ្សព្វផ្សាយដែលបង្កលក្ខណៈងាយស្រួល និងប្រកបដោយបរិយាបន្ន។ គាត់ក៏នឹងជួយគាំទ្រដល់ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍការអនុវត្តផ្សព្វផ្សាយប្រកបដោយចីរភាពផងដែរ។
យើងទន្ទឹងរង់ចាំធ្វើការ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយ Monika ដើម្បីពង្រីកវិសាលភាព និងផលជះនៃចំណេះដឹង ការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយនៅកម្ពុជា។
សូមស្វាគមន៍ Monika!
