ព្រឹត្តិការណ៍ចុងក្រោយ
កិច្ចពិភាក្សាចែករំលែកអំពី៖ «របៀបវារៈស្រាវជ្រាវជាតិ ២០២៥»
- កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 16 ឧសភា 2023
- ម៉ោង៖ 3:00 pm > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី បានសហការរៀបចំកិច្ចពិភាក្សាចែករំលែកអំពី៖ «របៀបវារៈស្រាវជ្រាវជាតិ
២០២៥» ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីរបៀបវារៈស្រាវជ្រាវជាតិរបស់កម្ពុជា និងអាទិភាពនៃការស្រាវជ្រាវសំខាន់ៗ និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ។
កិច្ចពិភាក្សាចែករំលែកនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។