ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 24 តុលា 2024 8:00 am > ថ្ងៃ សុក្រ, 25 តុលា 2024 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា
កម្មវិធីពន្លកចំណេះ រីករាយដែលដៃគូនវានុវត្តន៍ MVi បានចូលរួមកិច្ចពិភាក្សាស្តីពីភាពធន់នឹងអាកាសធាតុ និងសិទ្ធិដីធ្លីជនជាតិដើមភាគតិចនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា (CCCS) ២០២៤ នៅថ្ងៃទី ២៤ ខែតុលា នៅក្រុងព្រះសីហនុ! លោកបណ្ឌិត លន់ ពេជ្រតារា នាយកប្រតិបត្តិនៃអង្គការភូមិខ្ញុំ (MVi) បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពី៖
ចំណុចពិភាក្សាសំខាន់ៗ៖
- ភាពជាដៃគូគាំទ្រសហគមន៍ជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរភាព
- ការពង្រឹងប្រព័ន្ធកសិកម្មប្រពៃណី ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
- គម្រោងអភិរក្សដូចជា គម្រោងកសិកម្មគិតពីការអភិរក្សសត្វព្រៃ និងអេកូទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ
កិច្ចពិភាក្សានេះក៏បង្ហាញពីកិច្ចសហការដ៏សំខាន់រវាងសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈផែនការថវិកាឃុំ–សង្កាត់។
MVi កំពុងអនុវត្តគម្រោងស្រាវជ្រាវដែលផ្តោតលើ «ការវិភាគនៃការបែងចែកថវិកាឃុំសម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ដែលខ្វះខាត៖ ករណីសិក្សារបស់រដ្ឋបាលឃុំក្នុងខេត្តស្ទឹងត្រែង» តាមរយៈថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍ ដែលទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)។