ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាផ្ទៀងផ្ទាត់របស់អង្គការភូមិខ្ញុំ៖ ការផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវទៅលើថវិកាឃុំ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ នៅខេត្តស្ទឹងត្រែង
  • កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 18 កុម្ភៈ 2025
  • ម៉ោង៖ 8:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Stung Treng Province

អង្គការភូមិខ្ញុំ ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ បានរួមបញ្ចូលក្រុមដែលត្រូវបានផាត់ចេញផ្សេងៗចូលទៅក្នុងដំណើរការស្រាវជ្រាវបានដោយជោគជ័យ។

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ អង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ ដើម្បីធានាថាលទ្ធផលស្រាវជ្រាវសមស្របជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។ កិច្ចការស្រាវជ្រាវនេះផ្តោតទៅលើថវិកាឃុំ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ នៅខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។

អង្គការភូមិខ្ញុំ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ក្នុងការពិភាក្សា ដើម្បីជំរុញឱ្យមានការឯកភាពគ្នាទៅលើបញ្ហាប្រឈមនៃភាពធន់នឹងអាកាសធាតុ។ អ្នកចូលរួម បានចូលរួមយ៉ាងសកម្ម ផ្តល់មតិយោបល់ដ៏មានតម្លៃ និងបានឈានទៅដល់ការឯកភាពគ្នា ដោយសហគមន៍នីមួយៗបានលើកឡើងពីបញ្ហាប្រឈម និងតម្រូវការជាក់លាក់។

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។