ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 2 កញ្ញា 2022
- ម៉ោង៖ 4:00 pm > 7:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់អង្គការមូលនិធិអាស៊ី បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់អំពី៖ «លទ្ធផលសិក្សាបឋមស្តីពីការចូលរួមរបស់យុវជននៅក្នុងវិស័យស្រាវជ្រាវនៅកម្ពុជា» ក្នុងគោលបំណងចែករំលែកលទ្ធផលសិក្សាបឋមដល់ភាគីពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ ផ្តល់ជាមតិយោបល់ ធាតុចូល និងអនុសាសន៍នានា ក៍ដូចជាផ្តល់ឱកាសដល់ដៃគូ និងភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នដែលធ្វើការជាមួយយុវជនដើម្បីពង្រីកបណ្តាញទំនាក់ទំនង។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ៧០រូប ដែលជានិស្សិត អ្នកស្រាវជ្រាវ និងតំណាងមកពីស្ថាប័នអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល រួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលាពិគ្រោះយោបល់នេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។