ព្រឹត្តិការណ៍ចុងក្រោយ
កិច្ចប្រជុំប្រចាំឆមាស ជាមួយក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
- កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 15 មករា 2024
- ម៉ោង៖ 2:00 pm > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
កម្មវិធីពន្លកចំណេះ និងក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានជួបប្រជុំប្រចាំឆមាស នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ។ កិច្ចប្រជុំនេះជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពប្រាំមួយខែកន្លងមក ស្វែងរកចំណុចកែលម្អ ធ្វើផែនការសម្រាប់ប្រាំមួយខែបន្ទាប់ និងវាយតម្លៃការរួមចំណែករបស់ក្រុមអ្នកជំនាញចំពោះលទ្ធផលរំពឹងទុករបស់កម្មវិធី។
ចំណុចសំខាន់ៗដែលទាញចេញពីកិច្ចប្រជុំ រួមមាន៖
- បង្កើនការយល់ដឹងអំពីផែនការការងាររបស់ដៃគូយុទ្ធសាស្ត្រ
- ផ្ដល់ការគាំទ្រក្នុងផែនការអនុវត្ត
- មតិកែលម្អពីក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅលើផែនការការងាររបស់ដៃគូយុទ្ធសាស្ត្រ
- ចូលរួមការងារ និងទំនាក់ទំនងរវាងស្ថាប័នដៃគូ និងក្រុមការងាររបស់កម្មវិធី
សូមរង់ចាំសកម្មភាពបន្ទាប់ និងស្វែងរករូបថតពីកិច្ចប្រជុំនៅខាងក្រោម៖