Latest events

កិច្ចប្រជុំប្រចាំឆមាស ជាមួយក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
  • Date: ថ្ងៃ ចន្ទ, 15 មករា 2024
  • Time: 2:00 pm > 5:00 pm
  • Attending: 0
  • Location: ភ្នំពេញ

កម្មវិធីពន្លកចំណេះ និងក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានជួបប្រជុំប្រចាំឆមាស នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ។ កិច្ចប្រជុំនេះជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពប្រាំមួយខែកន្លងមក ស្វែងរកចំណុចកែលម្អ ធ្វើផែនការសម្រាប់ប្រាំមួយខែបន្ទាប់ និងវាយតម្លៃការរួមចំណែករបស់ក្រុមអ្នកជំនាញចំពោះលទ្ធផលរំពឹងទុករបស់កម្មវិធី។

ចំណុចសំខាន់ៗដែលទាញចេញពីកិច្ចប្រជុំ រួមមាន៖

  • បង្កើនការយល់ដឹងអំពីផែនការការងាររបស់ដៃគូយុទ្ធសាស្ត្រ
  • ផ្ដល់ការគាំទ្រក្នុងផែនការអនុវត្ត
  • មតិកែលម្អពីក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅលើផែនការការងាររបស់ដៃគូយុទ្ធសាស្ត្រ
  • ចូលរួមការងារ និងទំនាក់ទំនងរវាងស្ថាប័នដៃគូ និងក្រុមការងាររបស់កម្មវិធី

សូមរង់ចាំសកម្មភាពបន្ទាប់ និងស្វែងរករូបថតពីកិច្ចប្រជុំនៅខាងក្រោម៖

Share