ព្រឹត្តិការណ៍ចុងក្រោយ
កិច្ចសហការគ្នារវាងដៃគូយុទ្ធសាស្រ្តនៃកម្មវិធីពន្លកចំណេះ លើការបណ្តុះបណ្តាលជំនាញរចនា
- កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 26 ធ្នូ 2023 10:00 am > ថ្ងៃ សុក្រ, 12 មករា 2024 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
ដៃគូយុទ្ធសាស្រ្តនៃកម្មវិធីពន្លកចំណេះបានចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព លើការបណ្តុះបណ្តាលផ្នែករចនាប្លង់ រៀបចំឡើងដោយអង្គការវេទិកាអនាគត។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យបុគ្គលិកមកពីស្ថាប័នរបស់ដៃគូយុទ្ធសាស្ត្រនូវជំនាញមួយដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវរបស់ស្ថាប័ន។
សកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖
- ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃ Adobe InDesign, Illustrator និង Photoshop ។
- ចូលរួមក្នុងសកម្មភាពផ្ទាល់ដូចជា ការបំផុសគំនិត ការរៀនសូត្រជាក់ស្តែង និងករណីសិក្សា។
- ពង្រឹងជំនាញរចនា និងកែលម្អការយល់ដឹងអំពីគំនិតរចនា; និង
- បង្កើតការរចនាសម្រាប់ក្រុមគោលដៅចម្រុះ។
យើងសង្ឃឹមថាជំនាញនេះនឹងជួយដៃគូយុទ្ធសាស្ត្រ ក្នុងការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវគោលនយោបាយដល់ក្រុមគោលដៅចម្រុះយ៉ាងមានប្រសិទ្ធភាព។ សូមរង់ចាំការអភិវឌ្ឍ នាពេលខាងមុខ!