Latest events

កិច្ចសហការគ្នារវាងដៃគូយុទ្ធសាស្រ្តនៃកម្មវិធីពន្លកចំណេះ លើការបណ្តុះបណ្តាលជំនាញរចនា
  • Date: ថ្ងៃ អង្គារ, 26 ធ្នូ 2023 10:00 am > ថ្ងៃ សុក្រ, 12 មករា 2024 12:00 pm
  • Attending: 0
  • Location: ភ្នំពេញ

ដៃគូយុទ្ធសាស្រ្តនៃកម្មវិធីពន្លកចំណេះបានចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព លើការបណ្តុះបណ្តាលផ្នែករចនាប្លង់ រៀបចំឡើងដោយអង្គការវេទិកាអនាគត។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យបុគ្គលិកមកពីស្ថាប័នរបស់ដៃគូយុទ្ធសាស្ត្រនូវជំនាញមួយដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវរបស់ស្ថាប័ន។

សកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖

  • ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃ Adobe InDesign, Illustrator និង Photoshop ។
  • ចូលរួមក្នុងសកម្មភាពផ្ទាល់ដូចជា ការបំផុសគំនិត ការរៀនសូត្រជាក់ស្តែង និងករណីសិក្សា។
  • ពង្រឹងជំនាញរចនា និងកែលម្អការយល់ដឹងអំពីគំនិតរចនា; និង
  • បង្កើតការរចនាសម្រាប់ក្រុមគោលដៅចម្រុះ។

យើងសង្ឃឹមថាជំនាញនេះនឹងជួយដៃគូយុទ្ធសាស្ត្រ ក្នុងការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវគោលនយោបាយដល់ក្រុមគោលដៅចម្រុះយ៉ាងមានប្រសិទ្ធភាព។ សូមរង់ចាំការអភិវឌ្ឍ នាពេលខាងមុខ!

Share