Latest events

កម្មវិធីសន្និសីទគោលនយោបាយអប់រំលើកទី៤ ឆ្នាំ២០២៤
  • Date: ថ្ងៃ ពុធ, 20 មិនា 2024 8:00 am > ថ្ងៃ ព្រហស្បតិ៍, 21 មិនា 2024 5:00 pm
  • Attending: 0
  • Location: ភ្នំពេញ

នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងរៀបចំសន្និសីទគោលនយោបាយអប់រំលើកទី៤ ស្ដីពី “ដំណើរឆ្ពោះទៅការត្រៀមខ្លួនរបស់សាលារៀននាពេលអនាគតដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ” (Towards Future-Ready Schools: Building Resilience and Ensuring Quality) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងសន្និសីទគោលនយោបាយអប់រំនេះ នឹងមានការអញ្ជើញចូលរួមពីសមាសភាពវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួលដែល អញ្ជើញមកពីតំណាងក្រសួង-ស្ថាប័ន ផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដែលពោរពេញដោយចំណេះដឹង ជំនាញ និងបទពិសោធល្អៗ លើប្រធានបទនៃវេទិកាពិភាក្សានីមួយៗ។
សូមគោរពអញ្ជើញសាធារណៈជន និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា (កម្មវិធីបើក នៅថ្ងៃទី២០) និងនាយកដ្ឋានគោលនយោបាយ (វេទិកាពិភាក្សា នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា) វេលាម៉ោង ៨៖០០ នាទីព្រឹក ដល់ ៥៖០០ នាទីល្ងាច។

Share