Latest events

ដៃគូថ្មីរបស់កម្មវិធីពន្លកចំណេះក្រោមកម្មវិធីថវិកាគាំទ្រការស្រាវជ្រាវបែបសហការ
  • Date: ថ្ងៃ អង្គារ, 7 មិថុនា 2022 12:00 am > ថ្ងៃ ពុធ, 8 មិថុនា 2022 12:00 am
  • Attending: 0
  • Location: Phnom Penh

កម្មវិធីពន្លកចំណេះរបស់់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយសូមជម្រាបសាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្រ្ត និងនវានុវត្តន៍ គឺជាដៃគូស្រាវជ្រាវថ្មីមួយក្នុងចំណោមដៃគូថ្មីចំនួនបួន របស់កម្មវិធីពន្លកចំណេះ។​ មជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្រ្ត និងនវានុវត្តន៍ ទទួលបានជំនួយស្រាវជ្រាវ ដើម្បីសិក្សាលើប្រធានបទ «ការណែនាំអំពីគម្រោងសោធននិវត្តន៍សម្រាប់វិស័យឯកជននៅកម្ពុជា៖ ការត្រៀមខ្លួន និងផលប៉ះពាល់លើសុខុមាលភាពសង្គម»។ ការស្រាវជ្រាវនេះមានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីការយល់ដឹង ការយល់ឃើញ និងប្រតិកម្មរបស់សាធារណជន ចំពោះការគ្រោងដាក់ដំណើរការរបបសោធននិវត្តន៍នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://policypulse.org/ponlok-chomnes/emerging-research-fund/center-for-strategy-and-innovation-policy-csip/

កម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ទទួលបានជំនួយពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី។

Share