Latest events

បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) ក្នុងការរួមបញ្ចូលមតិរបស់ប្រជាពលរដ្ឋងាយរងគ្រោះទៅក្នុងដំណើរការសម្រេចចិត្តតាមបែបប្រជាធិបតេយ្យនៅកម្ពុជាក្នុងបរិបទកូវីដ-១៩
  • Date: ថ្ងៃ ព្រហស្បតិ៍, 21 មេសា 2022
  • Time: 3:30 pm > 5:00 pm
  • Attending: 0
  • Location: Zoom

អង្គការមូលនិធិអាស៊ី សហការជាមួយ អង្គការវិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ (VBNK) សូមអញ្ជើញសាធារណជនទាំងអស់ចូលរួមសិក្ខាសាលា​ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាតាមប្រព័ន្ធអនឡាញស្តីពី «បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) ក្នុងការរួមបញ្ចូលមតិរបស់ប្រជាពលរដ្ឋងាយរងគ្រោះទៅក្នុងដំណើរការសម្រេចចិត្តតាមបែបប្រជាធិបតេយ្យនៅកម្ពុជាក្នុងបរិបទកូវីដ-១៩» នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣.៣០ នាទី ដល់ម៉ោង៥.០០នាទីរសៀលតាមប្រព័ន្ធZoom។ 

សូមចុចតំណភ្ជាប់នេះដើម្បីចូលរួម៖ https://bit.ly/3rzmbAG 

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។ 

Share