Latest events

ពិធីសម្ពោធសៀវភៅ និង សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ
  • Date: ថ្ងៃ សុក្រ, 4 កុម្ភៈ 2022
  • Time: 9:00 am > 5:00 pm
  • Attending: 0
  • Location: Phnom Penh
វិទ្យាស្ថាន CDRI មានសេចក្តីសោមនស្សស្វាគមន៍ការចូលរួមរបស់អ្នកទាំងអស់គ្នាក្នុងពិធីសម្ពោធសៀវភៅ និង សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវក្រោមគម្រោង “ថ្នាលឧត្តមចំណេះ៖ ការលើកកម្ពស់នវានុវត្តន៍អប់រំឧត្តមសិក្សានៅកម្ពុជា”។
នៅក្នុងសិក្ខាសាលានេះ យើងនឹងមាន៖
  • ការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាស្តីពីលទ្ធផលស្រាវជ្រាវពីការសិក្សាក្រោមប្រធានបទសំខាន់ៗបួនរួមមាន ការអប់រំស្ទែម អន្តរជាតូបនីយកម្មឧត្តមសិក្សា ការប្រើប្រាស់បច្ចេកវិទ្យាអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រិនភាពរបស់និស្សិតកម្ពុជា។
  • ការសម្ពោធសៀវភៅមួយដែលមានចំណងជើងថា “ការអប់រំ និងបណ្តុះបណ្តាលក្រោយមធ្យមសិក្សានៅកម្ពុជាក្នុងបរិបទសង្គមពុទ្ធិសកល”
ការសិក្សាស្រាវជ្រាវនិងសិក្ខាសាលានេះត្រូវបានរៀបចំដោយវិទ្យាស្ថាន CDRI និងទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍន៍នៅកម្ពុជារបស់អង្គការមូលនិធិអាស៊ី។
កាលបរិច្ឆេទ៖ ០៤ កុម្ភៈ ២០២២
ពេលវេលា៖ ០៩:០០ – ១៧:១៥ (UTC+7)
តាមប្រព័ន្ធអនឡាញ Zoom
សម្រាប់ពត៌មានបន្ថែម និងការចុះឈ្មោះ៖ https://zoom.us/webinar/register/WN_mhemKpAVSCOlgVQWHKC50g

Share