Latest events

សិក្ខាសាលាបើកដំណើរការគម្រោងស្រាវជ្រាវថ្មី”ថ្នាលឧត្តមចំណេះ៖ ការប្រមើលមើលឡើងវិញអំពីអនាគតនៃការអប់រំនៅកម្ពុជា”
  • Date: ថ្ងៃ អង្គារ, 31 សីហា 2021
  • Time: 8:00 am > 11:00 am
  • Attending: 0
  • Location: Zoom and Facebook Live

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាដៃគូរបស់យើង នឹងរៀបចំសិក្ខាសាលាបើកដំណើរការគម្រោងស្រាវជ្រាវថ្មីមួយ ដែលមានឈ្មោះថា «ថ្នាលឧត្តមចំណេះ៖ ការប្រមើលមើលឡើងវិញអំពីអនាគតនៃការអប់រំនៅកម្ពុជា» នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នៅលើកម្មវិធី Zoom ចាប់ពីម៉ោង ៨:00 ដល់ ១១:០០ ព្រឹក។ សូមរងចាំតាមដានការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CDRI។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CDRI

គម្រោងស្រាវជ្រាវនេះកំពុងត្រូវបានអនុវត្តដោយ CDRI ក្រោមគំនិតផ្ដួចផ្តើមរបស់កម្មវិធីពន្លកចំណេះ៖​ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជារបស់អង្គការមូលនិធិអាស៊ី ដែលទទួលការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។

Share