Latest events

សិក្ខាសាលាពិគ្រោះយោបល់
  • Date: ថ្ងៃ ពុធ, 24 សីហា 2022
  • Time: 8:00 am > 12:00 pm
  • Attending: 0
  • Location: Phnom Penh

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ដែលទទួលបានថវិកាស្រាវជ្រាវពី កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាក្រោមប្រធានបទ «ផលប៉ះពាល់ និងការស្ដារឡើងវិញក្រោយកូវីដ-១៩របស់សហគ្រិនស្ត្រី»។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលស្រាវជ្រាវ និងស្វែងរកមតិយោបល់ ធាតុចូល ដើម្បីកែលម្អរបាយការណ៍ ពីភាគីពាក់ព័ន្ធ ដូចជា តំណាងពី  ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា យុវជន និងសហគ្រិនស្ត្រីវ័យក្មេង ជាដើម។

សិក្ខាសាលាពិគ្រោះយោបល់នេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។