Latest events

សិក្ខាសាលាពិគ្រោះយោបល់អំពី៖ «លទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវស្តីពីការវាយតម្លៃសហគមន៍កសិកម្មដើម្បីរួមចំណែកជាធាតុចូលសម្រាប់ការតាក់តែងគោលនយោបាយស្តីពីភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន និងផលិតករ»
  • Date: ថ្ងៃ អង្គារ, 6 កញ្ញា 2022
  • Time: 8:30 am > 12:30 pm
  • Attending: 0
  • Location: Phnom Penh

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់អំពី៖ «លទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវស្តីពីការវាយតម្លៃសហគមន៍កសិកម្មដើម្បីរួមចំណែកជាធាតុចូលសម្រាប់ការតាក់តែងគោលនយោបាយស្តីពីភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន និងផលិតករ»។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលស្រាវជ្រាវបឋម និងស្វែងរកមតិយោបល់ ធាតុចូល ដើម្បីកែលម្អរបាយការណ៍ពីភាគីពាក់ព័ន្ធនានា។

សិក្ខាសាលាពិគ្រោះយោបល់នេះទទួលបានការសហការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី រដ្ឋាភិបាលស្វីសតាមរយៈគម្រោងអភិបាលកិច្ចដីធ្លីតំបន់មេគង្គ រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលលុចហ្សំបួរ។