Latest events

សិក្ខាសាលាស្តីពី «ចេញពីការស្រាវជ្រាវ ឆ្ពោះទៅដល់ការតាក់តែងគោលនយោបាយ៖ ការពិនិត្យមើលលទ្ធផលនៃការស្ទង់មតិអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើគ្រួសារងាយរងគ្រោះនៅកម្ពុជា»
  • Date: ថ្ងៃ ចន្ទ, 4 មេសា 2022
  • Time: 9:00 am > 11:00 am
  • Attending: 0
  • Location: Zoom

នៅថ្ងៃទី០៤​ ខែមេសា ឆ្នាំ២០២២ អង្គការមូលនិធិអាស៊ី សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការវេទិកាអនាគត និងក្រុមហ៊ុនអង្គរស្រាវជ្រាវនិងប្រឹក្សា បានរៀបចំសិក្ខាសាលាស្តីពី «ចេញពីការស្រាវជ្រាវ ឆ្ពោះទៅដល់ការតាក់តែងគោលនយោបាយការស្រាវជ្រាវបម្រើឱ្យគោលនយោបាយ៖ ការបង្ហាញពិនិត្យមើលលទ្ធផលនៃការស្ទាបស្ទង់មតិអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើគ្រួសារងាយរងគ្រោះនៅកម្ពុជា» ដើម្បីពិភាក្សាអំពីសេចក្តីព្រាងអត្ថបទគោលនយោបាយសង្ខេបស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើភាពក្រីក្រ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្រ។

សិក្ខាសាលា​នេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។

Share