Latest events

ឱកាសការងារជាទីប្រឹក្សាជាមួយកម្មវិធីពន្លកចំណេះ៖ បុគ្គល ឬក្រុមអ្នកប្រឹក្សាអន្តរជាតិ ឬជាតិ សម្រាប់ការវាយតម្លៃតម្រូវការសមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់ស្ថាប័នស្រាវជ្រាវ
  • Date: ថ្ងៃ សុក្រ, 24 វិច្ឆិកា 2023 12:00 am > ថ្ងៃ អង្គារ, 12 ធ្នូ 2023 5:00 pm
  • Attending: 0
  • Location: ភ្នំពេញ

អង្គការមូលនិធិអាស៊ីកម្ពុជាកំពុងស្វែងរកការចុះកិច្ចសន្យាជាទីប្រឹក្សាជាមួយបុគ្គល ឬក្រុមទីប្រឹក្សាអន្តរជាតិ ឬជាតិ ដើម្បីធ្វើការវាយតម្លៃតម្រូវការនៃសមត្ថភាពស្ថាប័ន និងបច្ចេកទេសនៃដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ។ លទ្ធផលនៃការវាយតម្លៃតម្រូវការនឹងកំណត់ថាតើដៃគូយុទ្ធសាស្ត្រនីមួយៗស្ថិតក្នុងដំណាក់កាលណាក្នុងការពង្រឹងស្ថាប័ន និងបច្ចេកទេសរបស់ពួកគេនាពេលបច្ចុប្បន្ន និងកន្លែងដែលពួកគេចង់ទទួលបានអត្ថប្រយោជន៍ពីការគាំទ្រច្រើនបំផុត។

ក្នុងការប្រឹក្សាជាមួយកម្មវិធីពន្លកចំណេះ ទីប្រឹក្សានឹងទទួលខុសត្រូវចំពោះ៖

  • បង្កើតការរចនា វិសាលភាព វិធីសាស្រ្ត និងផែនការប្រតិបត្តិការ សម្រាប់ការវាយតម្លៃតម្រូវការ សមត្ថភាពស្ថាប័ន និងបច្ចេកទេស
  • បង្កើតឧបករណ៍ប្រមូលទិន្នន័យ (សំណួរណែនាំ និងកម្រងសំណួរ);
  • ប្រមូលទិន្នន័យពីដៃគូយុទ្ធសាស្ត្រទាំងប្រាំរបស់កម្មវិធីពន្លកចំណេះ;
  • បង្ហាញសេចក្តីព្រាងលទ្ធផលវាយតម្លៃទៅកម្មវិធីពន្លកចំណេះ និងដៃគូនីមួយៗរបស់កម្មវិធី និង
  • ធ្វើរបាយការណ៍វាយតម្លៃតម្រូវការសមត្ថភាព រួមទាំងលទ្ធផលវាយតម្លៃសមត្ថភាពស្ថាប័នរបស់ដៃគូយុទ្ធសាស្ត្រនីមួយៗ

រយៈពេលនៃឱកាសការងារជាទីប្រឹក្សានេះគឺនៅចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤។

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ១២ ធ្នូ ២០២៣ ម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា)

សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ៖ https://bongthom.com/job_detail/view_details_27323.html?preview=true

Share