Latest events

ឱកាសទីប្រឹក្សាជាតិជាមួយកម្មវិធីពន្លកចំណេះ
  • Date: ថ្ងៃ អង្គារ, 2 មេសា 2024 12:00 am > ថ្ងៃ ពុធ, 17 មេសា 2024 11:59 pm
  • Attending: 0
  • Location: Phnom Penh

អង្គការមូលនិធិអាស៊ី ប្រចាំប្រទេសកម្ពុជា កំពុងស្វែងរកទីប្រឹក្សាជាតិដើម្បីធ្វើការជាមួយទីប្រឹក្សាអន្តរជាតិ ក្នុងការវិភាគអំពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នៅក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយនៅកម្ពុជា។

គោលបំណងចម្បងនៃការប្រឹក្សានេះ គឺធ្វើការវិភាគស៊ីជម្រៅអំពី សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដើម្បីកំណត់ពីឧបសគ្គ ឱកាស តម្រូវការជាក់លាក់ និងអាទិភាពនៃក្រុមដែលជួបការលំបាកក្នុងសង្គមក្នុងការចូលរួមក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយនៅកម្ពុជា ព្រមទាំងកំណត់យុទ្ធសាស្រ្តសម្រាប់ការរួមបញ្ចូលគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កាន់តែមានប្រសិទ្ធភាពនៅក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយនៅកម្ពុជា។

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ១៧ មេសា ២០២៤

ដាក់ពាក្យស្នើសុំរបស់អ្នកទៅ៖  recruitment.cambodia@asiafoundation.org

សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ៖​ Gender Equality, Disability and Social Inclusion Specialist National Consultant with The Asia Foundation (bongthom.com)