Latest events

​ដៃគូថ្មីរបស់កម្មវិធីពន្លកចំណេះក្រោមកម្មវិធីថវិកាគាំទ្រការស្រាវជ្រាវបែបសហការ
  • Date: ថ្ងៃ ពុធ, 15 មិថុនា 2022 12:00 am > ថ្ងៃ ព្រហស្បតិ៍, 16 មិថុនា 2022 12:00 am
  • Attending: 0
  • Location: Phnom Penh

កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយសូមជម្រាបសាធារណជនឱ្យបានជ្រាបថា អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា គឺជាដៃគូស្រាវជ្រាវថ្មីរបស់កម្មវិធីពន្លកចំណេះ ដែលទទួលបានជំនួយស្រាវជ្រាវសិក្សាលើប្រធានបទ « ការងារស្ម័គ្រចិត្តរបស់យុវជន អក្ខរកម្មឌីជីថល និងការអភិវឌ្ឍសហគមន៍៖ ផ្អែកតាមកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) នៅកម្ពុជា និងក្រុមតំណាងយុវវ័យ និងយុវជន» នៅក្នុងខេត្តគោលដៅចំនួនប្រាំបី។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងយល់អំពីការរួមចំណែករបស់ការងារស្ម័គ្រចិត្តរបស់យុវជន និងអក្ខរកម្មឌីជីថលក្នុងការលើកកម្ពស់ជំនាញ/បំណិន របស់យុវជន និងអនុញ្ញាតឱ្យពួកគេបានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍លើបញ្ហាផ្សេងៗ រួមទាំងការលើកកម្ពស់ការយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុ និងការបន្សាំខ្លួនផងដែរ។​

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖​ https://policypulse.org/ponlok-chomnes/emerging-research-fund/child-rights-coalition-cambodia-crc-cambodia/

កម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ទទួលបានជំនួយពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី។

 

 

Share