ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 22 ឧសភា 2026
- ម៉ោង៖ 8:00 am > 1:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិស្ថិតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី លទ្ធផលនៃការអង្កេតលើតម្រូវការទិន្នន័យក្នុងប្រព័ន្ធស្ថិតិជាតិ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដែលមានអ្នកចូលរួមប្រមាណជាង ១០០ នាក់ រួមមាន រដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើប្រព័ន្ធស្ថិតិជាតិបច្ចុប្បន្ន ព្រមទាំងប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមលើសេចក្តីព្រាងយុទ្ធសាស្ត្រឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ទិន្នន័យ និងអ្នកតាក់តែងគោលនយោបាយ ក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យស្ថិតិនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
