Latest events
បាឋកថាគោលនយោបាយស្តីពី «ប្រមើលមើលការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤០៖ ការប្រឈមថ្មីដោយសារកូវីដ-១៩»
- Date: ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា 2020
- Time: 10:00 am > 11:30 am
- Attending: 0
- Location: អង្គការមូលនិធិអាស៊ី រាជធានីភ្នំពេញ
អង្គការមូលនិធិអាស៊ី និងអង្គការវេទិកាអនាគត សហការរៀបចំបាឋកថាគោលនយោបាយស្តីពី «ប្រមើលមើលការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤០៖ ការប្រឈមថ្មីដោយសារកូវីដ-១៩» នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមរយៈកម្មវិធី Zoom។
អំពីបាឋកថានេះ
បាឋកថានេះនឹងពិភាក្សាអំពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤០ ដែលលើកឡើងនៅក្នុងសៀវភៅរបស់ អង្គការវេទិកាអនាគត ស្តីពី «កម្ពុជាឆ្នាំ២០៤០៖ ការអភិវឌ្ឍសេដ្ឋកិច្ច» ដែលបានបោះពុម្ពមុនការរីករាលជំងឺកូវីដ-១៩។ ការបោះពុម្ពនេះមានបំណងរួមចំណែកដល់ការរៀបចំគោលនយោបាយនៅកម្ពុជា តាមរយៈការប្រមើលមើលអំពីសមិទ្ធិផលនៃការអភិវឌ្ឍជាវិជ្ជមាននៅឆ្នាំ២០៤០។ ប៉ុន្តែ នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ សំណួរមួយចំនួនបានលេចឡើងថា តើជំងឺកូវីដ-១៩អាចជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកម្រិតណា?
អំពីវាគ្មិន និងអ្នកសម្របសម្រួល
- កញ្ញា ឌិន ដារ័ត្នតី – អ្នកជំនាញឯករាជ្យផ្នែកទំនាក់ទំនង
- លោក ជាន សិទ្ធិគុណ - អតីតអ្នកសេដ្ឋកិច្ចជាន់ខ្ពស់
- លោក អ៊ូ វីរៈ - ស្ថាបនិក អង្គការវេទិកាអនាគត
- លោកស្រី សាន សុផានី – អ្នកស្រាវជ្រាវ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (អ្នកសម្របសម្រួល)