Latest events

បាឋកថាគោលនយោបាយស្តីពី​ «ប្រមើលមើលការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤០៖ ការប្រឈមថ្មីដោយសារកូវីដ-១៩»
  • Date: ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា 2020
  • Time: 10:00 am > 11:30 am
  • Attending: 0
  • Location: អង្គការមូលនិធិអាស៊ី រាជធានីភ្នំពេញ

អង្គការមូលនិធិអាស៊ី និងអង្គការវេទិកាអនាគត សហការរៀបចំបាឋកថាគោលនយោបាយស្តីពី «ប្រមើលមើលការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤០៖ ការប្រឈមថ្មីដោយសារកូវីដ-១៩» នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០​ តាមរយៈកម្មវិធី Zoom។

អំពីបាឋកថានេះ

បាឋកថានេះនឹងពិភាក្សាអំពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤០ ដែលលើកឡើងនៅក្នុងសៀវភៅរបស់ អង្គការវេទិកាអនាគត ស្តីពី «កម្ពុជាឆ្នាំ២០៤០៖ ការអភិវឌ្ឍសេដ្ឋកិច្ច» ដែលបានបោះពុម្ពមុនការរីករាលជំងឺកូវីដ-១៩។​​ ការបោះពុម្ពនេះមានបំណងរួមចំណែកដល់ការរៀបចំគោលនយោបាយនៅកម្ពុជា តាមរយៈការប្រមើលមើលអំពីសមិទ្ធិផលនៃការអភិវឌ្ឍជាវិជ្ជមាននៅឆ្នាំ២០៤០។ ប៉ុន្តែ ​នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ សំណួរមួយចំនួនបានលេចឡើងថា តើជំងឺកូវីដ-១៩អាចជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកម្រិតណា?

អំពីវាគ្មិន និងអ្នកសម្របសម្រួល

  • កញ្ញា ឌិន ដារ័ត្នតី – អ្នកជំនាញឯករាជ្យផ្នែកទំនាក់ទំនង
  • លោក ជាន សិទ្ធិគុណ -​ អតីតអ្នកសេដ្ឋកិច្ចជាន់ខ្ពស់
  • លោក អ៊ូ វីរៈ -​ ស្ថាបនិក អង្គការវេទិកាអនាគត
  • លោកស្រី សាន សុផានី – អ្នកស្រាវជ្រាវ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (អ្នកសម្របសម្រួល)