ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព។ ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១
ក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០
ប្រព័ន្ធកត់ត្រាពត៌មានរបស់អ្នកផ្តល់សេវាទឹកស្អាត(WSMS)
នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម រួមគ្នាជាមួយនឹង កម្មវិធីទឹកស្អាត និងអនាម័យ (WSP) បង្កើតគេហទំព័រជាសាធារណៈមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករទឹកប្រើប្រាស់ប្រព័ន្ធនេះដើម្បីដាក់របាយការណ៍របស់ខ្លួនជាលក្ខណៈអេឡិចត្រូនិច ធ្វើបែបនេះគឺដើម្បីបំពេញកាតព្វកិច្ចរាយការណ៍របស់ខ្លួនដូចដែលតម្រូវតាមប្រកាសរបស់ក្រសួង។ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ប្រើប្រាស់ប្រព័ន្ធនេះដើម្បីធ្វើឱ្យទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ និងបទប្បញ្ញត្តិកាន់តែមានភាពប្រសើរឡើង បូករួមទាំងការបង្ហាញព័ត៌មានអំពីវិស័យទឹក។ ប្រព័ន្ធនេះដើរតួនាទីជាវេទិកាអេឡិចត្រូនិចសំរាប់ការប្រមូលទិន្នន័យ រក្សាទុក គ្រប់គ្រង និងផ្សព្វផ្សាយទិន្នន័យអំពីវិស័យទឹកស្អាត រួមទាំងទិន្នន័យដែលមានលក្ខណៈភូមិសាស្ត្រ ទៅដល់អ្នកប្រើប្រាស់ប្រភេទនីមួយៗ រួមទាំងសាធារណជនទូទៅ។ វាក៏ផ្ដល់ដល់ក្រសួងដែលជានិយតករក្នុងវិស័យនេះនូវប្រព័ន្ធ M&E (ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ) សម្រាប់ការតាមដានវឌ្ឍនភាពនៃសូចនាករគន្លឹៈនានា ដែលទាក់ទងនឹងប្រតិបត្តិការរបស់ប្រតិបត្តិករទឹកស្អាត នូវគេហទំព័រមួយសម្រាប់ការប្រមូល វិភាគ និងចែកចាយព័ត៌មាន និងនូវការកំណត់ទីតាំងGISនៃទិន្នន័យប្រតិបត្តិករទឹកស្អាត នៅក្នុងចំណោមការងារផ្សេងទៀត។
លើកកម្ពស់ការទទួលបានទឹកទទួលទាន និងគុណភាពនៃការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង
ពាក់ព័ន្ធនឹងសកម្មភាពលើកកម្ពស់ការទទួលបានការប្រើប្រាស់ទឹកទទួលទាន និងគុណភាពនៃការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ បានកំណត់នូវសកម្មភាពដូចខាងក្រោមៈ បង្កើតក្របខណ្ឌច្បាប់សម្រាប់ការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង លើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងវិស័យផ្គត់ផ្គង់ទឹកនៅទីក្រុង ផ្ទេរស្វយ័តភាពពេញលេញសម្រាប់ការផ្តល់សេវា ទៅឲ្យប្រព័ន្ធគ្រប់គ្រងទឹកនៅតាមខេត្តទាំងអស់ បង្កើនហិរញ្ញវត្ថុរបស់វិស័យនេះ លើកកម្ពស់ការអនុវត្តន៍ និងការទទួលបានការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព តម្លៃសមរម្យ និងការផ្គត់ផ្គង់ទឹកដែលមាននិរន្តភាព និង លើកកម្ពស់ការថែរក្សាប្រភពទឹក និងការអនុវត្តន៍បទបញ្ជា។ (ចំណុចនីមួយៗខាងលើ មានសកម្មភាពពិស្តារបន្ថែមដែលមានរៀបរាប់នៅក្នុងផែនការយុទ្ធសា្រស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨) ក្រសួងឩស្សាហកម្ម និងសិប្បកម្មសម្រេចបាននូវការរីកចម្រើនមួយចំនួន ពាក់ព័ន្ធទៅនឹងចំណុចដែលមានលើកឡើងខាងលើនេះ តាមរបៀបមួយដែលមានលក្ខណៈជាប្រព័ន្ធ សហការណ៍ និងតាមដំណាក់កាលតាមរយៈ៖ ដាក់ចេញនូវប្រកាសមួយចំនួន (សូមមើលត្រង់ឯកសារយោង) ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមទីប្រជុំជន នៅទូទាំងប្រទេស (ដើម្បីលើកកម្ពស់គុណភាព) ដែលរួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហ៊ុនទឹកសាធារណៈនៅខេត្តបាត់ដំបង កំពត កំពង់ចាម។ វិនិយោគទុនឯកជន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបានលើកទឹកចិត្ត និងកំពុងមានចំនួនកើនឡើង។ បង្កើនសមត្ថភាពអជ្ញាធរទឹកនៅតាមខេត្ត និងមជ្ឈឹម ដើម្បីបង្កើនគុណភាពសេវា ក៏ដូចជានិរន្តភាពគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គភាពផ្គត់ផ្គង់ទឹកនីមួយៗ។ កំណែទម្រង់ស្ថាប័នដែលរួមមានទាំងការធ្វើឲ្យប្រសើឡើងនូវអង្គភាពរដ្ឋាភិបាលដែលពាក់ព័ន្ធ និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអជ្ញាធរដែលពាក់ព័ន្ធ (ដូចជា ការប្តូរនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត ទៅជាអគ្គនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនការគ្រប់គ្រងការផ្គត់ផ្គង់ទឹក និងការអនុវត្តបទបញ្ជាពាក់ព័ន្ធ)។ សកម្មភាពកំណែទម្រង់ទាំងនេះ កំពុងមានវឌ្ឍនភាព ប៉ុនែ្តកំណែទម្រង់ខ្លះ បានទទួលផលជាដុំកំភួនរួចហើយ ដែលជាការគួរឲ្យកោតសរសើរ […]
ការិយាល័យសេវាច្រកចេញចូលតែមួយ
ការិយាល័យនេះត្រូវបានបង្កើតឡើង ដើម្បីសម្រួលដំណើរការចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំអាជ្ញាប័ណ្ណថ្មី ការបន្តអាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធដទៃទៀត។
គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ (អនុម័តដោយខុទ្ទកាល័យរដ្ឋមន្ត្រីនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៥)
គោលនយោបាយនេះនឹងធ្វើពិពិធកម្មលើសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើវិស័យដែលមានស្រាប់ដូចជា កាត់ដេរ ទេសចរណ៍ និងកសិកម្ម និងតម្រង់ទិសដៅការវិនិយោគផ្ទាល់ពីក្រៅប្រទេសទៅរកកសិពាណិជ្ជកម្ម សិប្បកម្ម និងកម្មន្តសាលធុនស្រាល។ ក្របខ័ណ្ឌគោលនយោបាយនេះនឹងរួមមានសសរស្ដម្ភចំនួនបួន៖ ការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេសដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មឯកជនក្នុងស្រុក ការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម និងការផ្សារភ្ជាប់សហគ្រាសទាំងនេះទៅនឹងក្រុមហ៊ុនពហុជាតិសាសន៍ ក្របខ័ណ្ឌគតិយុត្តិមួយដែលមានគោលបំណងជំរុញភាពប្រកួតប្រជែង និងការបង្កើតគោលនយោបាយស្ដីពីការអភិវឌ្ឍធនធានមនុស្សរួមផ្សំជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មឱ្យប្រសើរឡើង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលខុសត្រូវលើការអនុវត្តគោលនយោបាយនេះ។ គោលនយោបាយថ្មីនេះ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពនៅភ្នំពេញ នឹងបង្កើនចំណែករបស់វិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប ពី ២៤.១ ភាគរយនៅឆ្នាំ ២០១៣ ទៅដល់ ៣០ ភាគរយត្រឹមឆ្នាំ ២០២៥។ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបង្កើតអង្គភាពមួយ ដែលទទួលបន្ទុកលើ “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥” ដោយរៀបចំផែនការសកម្មភាពមួយសម្រាប់ការអនុវត្តគោលនយោបាយនៅក្រសួង និងស្ថាប័នរៀងៗខ្លួន។ See original documents here.
ប្រព័ន្ឋចុះបញ្ជីតាមអ៊ិនធើណិតសម្រាប់សហគ្រាសធុនតូច និងមធ្យម
ការចុះបញ្ជីអនឡាញរបស់សហគ្រាសធុនតូច និងមធ្យម ជាមធ្យោបាយមួយនៃការកាត់បន្ថយការិយាធិបតេយ្យ អាចកាត់បន្ថយអំពើពុករលួយ និងធានាតម្លាភាព។ ក្រុមហ៊ុនទើបតែចាប់ផ្ដើម ដែលមានដើមទុន ៣.០០០ ដុល្លារ ឬច្រើនជាងនេះ នឹងអាចចុះបញ្ជីបាន ដោយប្រើប្រាស់ដំណើរការថ្មីនេះ ដែលអាជីវកម្មនានានឹងត្រូវចំណាយពេលត្រឹមតែពីរទៅបីថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់។ ប្រសិនបើមនុស្សនាំគ្នាទៅក្រសួង និងដាក់ពាក្យដោយផ្ទាល់ ជាទូទៅត្រូវចំណាយពេលពី ១០ ទៅ ១៥ ថ្ងៃ ដើម្បីបញ្ចប់ដំណើរការទាំងមូល។ See original document here.
គំនិតផ្ដួចផ្ដើមឧស្សាហកម្មបៃតង
ក្រសួងឧស្សាហកម្ម និងសិប្បកម្មអំពាវនាវឱ្យក្រុមហ៊ុននានា ធ្វើការស្វែងរកប្រភពថាមពលជំនួស និងប្រភពថាមពលកកើតឡើងវិញ ដែលនឹងកាត់បន្ថយចំណាយលើថាមពល ពង្រឹងសមត្ថភាពផលិតកម្ម និងលើកស្ទួយឧស្សាហកម្មតម្លៃបន្ថែម (ជាឧស្សាហកម្ម ដែលប្រសើរជាងការផលិតត្រឹមតែវត្ថុធាតុដើម ដោយមិនមានចំណាយ បន្ថែមទៀតឡើយ)។ សិក្ខាសាលាស្ដីពីឧស្សាហកម្មបៃតងមានគោលបំណងជំរុញការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ថាមពលកើតឡើងវិញ និងថាមពលជំនួសក្នុងចំណោមឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា។ សិក្ខាសាលានេះមានគោលដៅជាក់លាក់មកលើរោងចក្រធ្វើឥដ្ឋ ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មមួយ ដែលចាំបាច់ត្រូវអនុវត្តន៍ដែលអំណោយផលដល់បរិស្ថានជាងនេះ។ See original document here.
រៀបចំសៀវភៅណែនាំស្ដីពីការចុះធ្វើអធិការកិច្ច
សៀវភៅណែនាំនេះត្រូវបានរៀបចំឡើង ដើម្បីធានាឲ្យបានថា សហគ្រាសធុនតូច និងមធ្យម យល់អំពីច្បាប់ទាក់ទងនឹងការចុះធ្វើអធិការកិច្ចរបស់រាជរដ្ឋាភិបាល និងដើម្បីជួយទប់ស្កាត់ការប៉ុនប៉ងគំរាមកំហែងយកប្រាក់ពីសំណាក់អ្នកចុះត្រួតពិនិត្យដែលពុករលួយ។ គោលការណ៍ណែនាំនេះគ្របដណ្តប់ទៅលើការចុះធ្វើអធិការកិច្ចជាច្រើនចាប់ពីអនាម័យចំណីអាហារ ដល់សុខភាព និងសុវត្ថិភាព។ See original documents here and here.
រៀបចំប្រព័ន្ធទទួលស្គាល់គុណភាពថ្នាក់ជាតិថ្មី
ប្រព័ន្ធថ្មីមួយត្រូវបានរៀបចំឡើង ដើម្បីធានាថា រាល់ផលិតផល ដែលផលិតនៅកម្ពុជាទាំងអស់ស្របតាមស្ដង់ដារគុណភាពអាស៊ាន និងអន្តរជាតិ នៅខណៈដែលព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនសម្រាប់សមាហរណកម្មតំបន់នៅចុងឆ្នាំនេះ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវការធានាឲ្យបានថា ក្រុមហ៊ុន និងទីភ្នាក់ងារនានា ដែលផ្ដល់សេវាធ្វើវិញ្ញាបនបត្រកម្មផលិតផលមានជំនាញក្នុងការធ្វើបែបនេះ និងកំពុងធ្វើប្រតិបត្តិការទៅរកស្ដង់ដារដ៏ខ្ពស់បំផុត។ រាល់ផលិតផលដែលផលិតនៅកម្ពុជាទាំងអស់ រួមមាន សម្លៀកបំពាក់ អង្ករ នំផលិតនៅក្នុងស្រុក ទឹកច្រកដប ជាដើម តម្រូវឱ្យមានការបញ្ជាក់ពីគុណភាព នៅពេលវេចខ្ចប់ និងលក់ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។ ក្រុមប្រឹក្សាជាតិស្ដង់ដារនៃប្រទេសថៃនឹងធ្វើការជាមួយនាយកដ្ឋានទទួលស្គាល់គុណភាពរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីដំឡើងប្រព័ន្ធនេះ។ បច្ចុប្បន្ន ប្រព័ន្ធទទួលស្គាល់គុណភាព និងមន្ទីរពិសោធន៍របស់កម្ពុជាស្ថិតនៅក្រោមការមើលការខុសត្រូវរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម និងក្រសួងសុខភាពសាធារណៈ។ ឥឡូវ នាយកដ្ឋានទទួលស្គាល់គុណភាព ដែលទើបតែបង្កើតថ្មីក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងដើរតួនាទីជាអង្គភាពត្រួតពិនិត្យរបស់រដ្ឋាភិបាលតែមួយគត់ក្នុងការធ្វើឱ្យដំណើរការនេះឲ្យកាន់តែឆាប់រហ័ស និងមានលក្ខណៈស្មុគស្មាញតិចជាងមុន។ See original document here.