បន្ទាប់ពីគណៈកម្មការ ការងារសោតទស្សន៍ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ៣០២ ព.ម សសរ ចុះថ្ងៃទី ០៥ ឧសភា ឆ្នាំ២០១៥មក គណៈកម្មការនេះបានសម្រេចបង្កើតអនុគណៈកម្មការជំនាញចំនួន៤ចំណុះឱ្យគណៈកម្មការ ការងារសោតទស្សន៍ តាមសេចក្តីសម្រេចលេខ ៣៩៣ ព.ម សសរ ចុះថ្ងៃទី ០១ តុលា ឆ្នាំ២០១៥ និងសេចក្តីសម្រេចលេខ ២៧០ ព.ម សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មានដូចខាងក្រោម៖ ១. អនុគណៈកម្មការ ការងារទូទស្សន៍ ២. អនុគណៈកម្មការ ការងារវិទ្យុ FM ៣. អនុគណៈកម្មការ ការងារសារពត៌មានបោះពុម្ពផ្សាយ ៤. អនុគណៈកម្មការ ការងារសារព័ត៌មានផ្សព្វផ្សាយតាមគេហទំព័រ ភារកិច្ចរបស់អនុគណៈកម្មការទាំងបួន គឺដើម្បីអនុវត្តមាត្រា២ នៃសេចក្តីសម្រេច ២០៣ ដែលបានបញ្ជាក់ថាភារកិច្ចរបស់គណៈកម្មការនេះ គឺដើម្បីធ្វើការសិក្សាអំពីការងារផ្សព្វផ្សាយ ដើម្បីមានសិទ្ធិតែងតាំងក្រុមការងារ ដើម្បីឱ្យមានសិទ្ធិអញ្ជើញមន្ត្រីនៅក្រសួងនិង ភាគីពាក់ព័ន្ធឯកជនដើម្បីផ្តល់យោបល់លើការងារជាពិសេសនៅលើការងារ៖ បញ្ជាក់ ទទួលយក និងការពិនិត្យឡើងវិញនូវសំណើរបស់សាធារណជននៅលើប្រព័ន្ធផ្សព្វផ្សាយដែលរួមមានវិទ្យុនិងទូរទស្សន៍ ផ្តល់សំណើ និងសម្រុះសម្រួលការខ្វែងគំនិតគ្នារវាងប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនណាមួយ, និងរវាងប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយ។
ក្រសួងព័ត៌មាន
គោលនយោបាយ ការពារ និងការអភិវឌ្ឍន៍កុមារ
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ គោលនយោបាយការពារ និងការអភិវឌ្ឍន៍កុមារ ត្រូវបានប្រកាសជាផ្លូវការដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអនុវត្តគោលនយោបាយនេះអោយមានប្រសិទ្ឋិភាព រដ្ឋាភិបាលបានរៀបចំអនុក្រឹត្យស្តីពីការតែងតាំងសមាជិកគណៈកម្មាធិការការពារ និងអភិវឌ្ឍន៍កុមារ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៤។ ដោយផ្អែកទៅលើអនុក្រឹត្យនេះ ក្រសួងព័ត៌មាន បានស្នើអោយគណៈកម្មាធិការការពារ និងអភិវឌ្ឍន៍កុមារ សម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសការពារ និងអភិវឌ្ឍកុមារ ដើម្បីអនុវត្តគោលនយោបាយការពារ និងអភិវឌ្ឍន៍កុមារ របស់រដ្ឋាភិបាលលើវិស័យព័ត៌មាន។ ការអនុវត្តគោលនយោបាយការពារ និងអភិវឌ្ឍន៍កុមារ ដោយក្រសួងព័ត៌មាន បាននាំទៅដល់ការផលិតកម្មវិធីផ្សាយ «ស្រលាញ់កូនរបស់អ្នក»។
វិទ្យុជាតិ
វិទ្យុជាតិត្រូវបានគេចាក់ផ្សាយតាមអ៊ីនធើណែត តាមរយៈទំព័រ (www.rnk.gov.kh)និង DTV ប៉ុស្ដិ៍លេខ ៨៥។
ការធ្វើសេចក្តីព្រាងច្បាប់នៃ«សិទ្ធិទទួលបានព័ត៌មាន»
ក្រសួងព័ត៌មាន បានបង្កើតអនុគណៈកម្មការចំនួនបីដើម្បីដំណើរការតាក់តែងច្បាប់ស្តីពី «សិទ្ធិទទួលបានព័ត៌មាន»។ អនុគណៈកម្មការទាំងបីនោះកំពុងធ្វើការសិក្សាលើច្បាប់ និងឯកសារនានា ទាំងច្បាប់នៅក្នុងប្រទេស និងច្បាប់បរទេស ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការតាក់តែងមាត្រា និងជំពូក របស់សេចក្តីព្រៀងច្បាប់នេះ។ រហូតមកដល់ពេលថ្មីៗនេះ សេចក្តីព្រៀងច្បាប់នេះ សម្រេចបានជិត ៥០ភាគរយហើយ។