បទសម្ភាសន៍ពិសេស ទី៤ នៅក្នុងវេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦ របស់កម្មវិធីពន្លកចំណេះ
យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយ បទសម្ភាសន៍ពិសេស ពីវេទិកាគោលនយោបាយថ្នាក់ខេត្ត របស់កម្មវិធីពន្លកចំណេះ ឆ្នាំ២០២៦។ នៅក្នុង បទសម្ភាសន៍ពិសេស ទី៤នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញការចូលរួមរបស់ លោកស្រី យូ ចាន់បុប្ផា តំណាងស្ត្រីជនជាតិដើមភាគតិច ដែលលោកស្រីចែករំលែកបទពិសោធន៍ និងទស្សនទានដ៏មានតម្លៃជាមួយវេទិកានេះ។
ជាការឆ្លើយតបទៅនឹងសំណួរ “ក្នុងនាមជាស្ត្រីជនជាតិដើមភាគតិច តើការចូលរួមរបស់អ្នកក្នុងការពិភាក្សា ឬការសេចក្តីសម្រេចចិត្តនៅមូលដ្ឋានបាននាំយកទិដ្ឋភាពជាក់ស្តែងរបស់សហគមន៍ចូលទៅក្នុងការពិភាក្សាគោលនយោបាយយ៉ាងដូចម្តេច?”
លោកស្រី យូ ចាន់បុប្ផា បានលើកឡើងថា គ្រោះរាំងស្ងួតបានជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្រូវ និងធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះយ៉ាងខ្លាំង។ ស្ថានភាពទាំងនេះ បានបង្ខំឱ្យមន្ត្រីភូមិ-ឃុំ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដែលបានបង្កើតជាផលប៉ះពាល់បន្តបន្ទាប់ដល់កុមារ និងធ្វើឱ្យពួកគាត់បាត់បង់ឱកាសសិក្សា។
លោកស្រីបានបន្ថែមថា ទិន្នន័យសំខាន់ៗដែលត្រូវបានប្រមូលពីប្រជាពលរដ្ឋ ត្រូវបានយកទៅដាក់ក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ ដើម្បីធានាថាបញ្ហាដែលពាក់ព័ន្ធនឹងអាកាសធាតុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វេទិកា ចំពោះកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន និងដំណោះស្រាយជាក់ស្តែងសម្រាប់សហគមន៍នៅកម្ពុជា។
ជួបគ្នានៅពេលក្រោយ ជាមួយបទសម្ភាសន៍ពិសេសៗបន្តទៀត!
សូមចុចទីនេះដើម្បីទស្សនាបទសម្ភាសន៍!
