
បោះពុម្ពផ្សាយ៖ 11 មិថុនា 2025
ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ (ខែមករា – ខែមីនា)
កម្មវិធីពន្លកចំណេះ មានសេចក្តីរីករាយ សូមចែករំលែកព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញអំពីកម្មវិធីសំខាន់ៗមួយចំនួនដែលកម្មវិធីពន្លកចំណេះបានចូលរួម និងរៀបចំ រួមមាន៖
- កិច្ចប្រជុំប្រចាំឆមាសលើកទី ៣ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស
- សិក្ខាសាលាបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យ វាយតម្លៃ និង ឆ្លុះបញ្ចាំង (MEL) និងវគ្គបណ្តុះបណ្តាលស្តីពីទំនួលខុសត្រូវ និងការគ្រប់គ្រងទិន្នន័យ
- ព្រឹត្តិការណ៍ប្រារព្ធទិវាអន្តរជាតិនារី ឆ្នាំ ២០២៥៖ «ការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ ដើម្បីសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»
- របាយការណ៍ស្តីអំពី «សេចក្តីសង្ខេបនៃទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ និងសន្និសីទជាតិទិន្នន័យបើកទូលាយឆ្នាំ ២០២៤» និងសង្ខេបគោលនយោបាយអំពី «ទិន្នន័យបើក និងបរិយាបន្នពិការភាព» រៀបរៀងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
- បញ្ជីគោលនយោបាយពីបណ្តាក្រសួង ស្ថាប័នរដ្ឋនានា។
ដើម្បីអានបន្ថែម សូមចុចប៊ូតុង “ទាញយកឯកសារ PDF” នៅខាងក្រោម!