បោះពុម្ពផ្សាយ៖ 27 តុលា 2026

វិស័យស្រាវជ្រាវនៅកម្ពុជា៖ ការកើតឡើងដៃគូនៅក្នុងដំណើរការតាក់តែងគោលនយោបាយ

កម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២៖ សមិទ្ធិផលឆ្នាំ២០២៣–២០២៥

នៅទូទាំងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ននានារបស់កម្ពុជាកំពុងស្វែងរកការស្រាវជ្រាវ និងបើកឱកាសឱ្យអ្នកស្រាវជ្រាវចូលរួមក្នុងការពិភាក្សាគោលនយោបាយ។ ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិល កំពុងឆ្លើយតបជាមួយនឹងការបង្កើតទិន្នន័យកាន់តែអាចទុកចិត្តបាន កាន់តែមានបរិយាបន្ន និងងាយស្រួលប្រើប្រាស់ជាងមុន ដែលបញ្ជាក់ពីនិរន្តភាពនៃភាពជាដៃគូដើម្បីការអភិវឌ្ឍរបស់កម្ពុជានៅដំណាក់កាលបន្ទាប់។

រាជរដ្ឋាភិបាលកំពុងត្រូវការទិន្នន័យកាន់តែច្រើនឡើង

  • ៤១ ស្ថាប័នរដ្ឋាភិបាលបានចូលរួម៖ ក្រសួងចំនួន ១៨ រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ១៨ និងសាកលវិទ្យាល័យសាធារណៈចំនួន ៥
  • ១៨ ស្ថាប័នបានពិគ្រោះយោបល់ ឬស្នើសុំទិន្នន័យពីដៃគូស្រាវជ្រាវនៅកម្ពុជា
  • ១៧ បញ្ហាគោលនយោបាយទទួលបានការចូលរួមជាប្រព័ន្ធរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល តាមរយៈការពិភាក្សាផ្អែកលើទិន្នន័យ

ទិន្នន័យកាន់តែអាចទុកចិត្តបាន និងកាន់តែមានបរិយាបន្ន

  • ២៣% → ៦៥% នៃឯកសារបោះពុម្ពផ្សាយ យ៉ាងហោចណាស់ពាក់កណ្តាលឆ្លើយតបទៅនឹងគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
  • ១៨% → ៣១% នៃឯកសារបោះពុម្ពផ្សាយ ត្រូវបានដឹកនាំ និងសរសេរដោយអ្នកនិពន្ធទីមួយជាស្ត្រី
  • ៩៤% នៃការពិភាក្សាដែលបានវាយតម្លៃ បានបំពេញតាមស្តង់ដារអប្បបរមានៃគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន និងសៀវភៅណែនាំស្តីពីការស្រាវជ្រាវប្រកបដោយគុណភាព ដែលបានដាក់ឱ្យប្រើប្រាស់នៅ ឆ្នាំ២០២៥។

អ្នកស្រាវជ្រាវជំនាន់ក្រោយនៅកម្ពុជា

  • យុវជន ៧២ នាក់ ទទួលបានការគាំទ្រ៖ និស្សិតថ្នាក់បរិញ្ញាបត្រ ៣០ នាក់ អ្នកស្រាវជ្រាវវ័យក្មេង ១២ នាក់ និងអ្នកស្រាវជ្រាវមានបទពិសោធន៍ការងារកម្រិតមធ្យម ៣០ នាក់
  • ៥៤% នៃអ្នកស្រាវជ្រាវវ័យក្មេងក្រោម គម្រោងគោលនយោបាយបរិយាបន្នមកពីក្រុមដែលងាយរងគ្រោះ រួមមាន ជនជាតិដើមភាគតិច ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងជនមានពិការភាព
  • អ្នកស្រាវជ្រាវ ៣៦ នាក់ ទទួលបានការគាំទ្រតាមរយៈ អាហារូបករណ៍ ការប្រឹក្សាណែនាំ និងបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ

ការចូលរួមផ្តល់ទិន្នន័យដល់ដំណើរការគោលនយោបាយរបស់រាជរដ្ឋាភិបាល

ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដៃគូស្រាវជ្រាវនៅកម្ពុជាបានចូលរួមក្នុងការស្រាវជ្រាវ និងការពិភាក្សាប្រកបដោយបរិយាបន្ន ដែលរួមចំណែកដល់ដំណើរការគោលនយោបាយដែលដឹកនាំដោយរាជរដ្ឋាភិបាលចំនួន ១១ នៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលគ្របដណ្តប់លើគោលនយោបាយចំនួន ១០ តាមការអញ្ជើញរបស់ក្រសួង អាជ្ញាធរថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំសង្កាត់ ដូចខាងក្រោម៖

  • ការអភិវឌ្ឍជនបទ
  • ការអប់រំ និងជំនាញ
  • ការគាំពារសង្គម និងភាពធន់នឹងអាកាសធាតុ
  • កសិកម្ម និងស្រូវអង្ករ ការរៀបចំថវិកាឃុំសង្កាត់សម្រាប់អាកាសធាតុ
  • ស្ថិតិជាតិ
  • ទឹកស្អាត អនាម័យ និងភាពធន់នឹងអាកាសធាតុ
  • ការងារ និងពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកវិញ
  • សហគ្រាសធុនមីក្រូ តូច និងមធ្យម
  • រដ្ឋបាលសាធារណៈ និងទិន្នន័យបើកទូលាយ។

ការពិភាក្សាប្រកបដោយបរិយាបន្ន

  • ការពិភាក្សាចំនួន ៦៣ (កម្រិតថ្នាក់ជាតិ ៥០ និងកម្រិតថ្នាក់ក្រោមជាតិ ១៣)អ្នកចូលរួមចំនួន ៤,៨៥៣ នាក់
  • អ្នកចូលរួមចំនួន ៤១% ជាស្ត្រី
  • ការពិភាក្សាដែលមានវាគ្មិនជាស្ត្រី | ៦៥% (៤១/៦៣)
  • ការពិភាក្សាដែលមានវាគ្មិនដែលមានពិការភាព | ១៦% (១០/៦៣)
  • ការពិភាក្សាដែលស្របតាមស្តង់ដារបរិយាបន្ន | ៩៤% (៣៤/៣៦)

ស្ត្រីក្នុងការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំ

  • ស្ត្រីជាអ្នកនិពន្ធទីមួយ | ៣១% (១៩/៦២)
  • ស្ត្រីជាវាគ្មិន | ៣៧% (១១៧/៣១៥)
  • ស្ត្រីជាអ្នកចូលរួម | ៤១% (១,៩៨២/៤,៨៥៣)

ជនមានពិការភាព

  • វាគ្មិនចំនួន ១៣ នាក់
  • អ្នកចូលរួមចំនួន ៧៣ នាក់
  • អ្នកសម្របសម្រួលចំនួន ៤ នាក់
  • ការពិភាក្សា ៧៥% ធ្វើឡើងនៅទីតាំងដែលបង្កលក្ខណៈងាយស្រួល
  • បរិយាបន្នពិការភាពគឺជាអាទិភាពរបស់យើងដែលបន្តពង្រឹង៖ ជនមានពិការភាពចំនួន ១.៥% បានចូលរួម។ ឯកសារជាអក្សរស្ទាប (Braille) ការបកប្រែភាសាសញ្ញា និងទីតាំងដែលបង្កលក្ខណៈងាយស្រួល ឥឡូវនេះក្លាយជាស្តង់ដារសម្រាប់កម្មវិធីសំខាន់ៗ។

ទិន្នន័យដែលបានទៅដល់ប្រជាជនទូទៅ

  • ការចូលមើលកម្មវិធីគំនិតតូចជាភាសាខ្មែររបស់វេទិកាអនាគតមានចំនួន ១.៧៧ លាន ដង
  • ការចូលមើលនៅលើហ្វេសប៊ុកមានចំនួន ៤០១,០០០ ដង
  • គេហទំព័រ Policy Pulse មានអ្នកប្រើប្រាស់ ៦៧,០០០ នាក់
  • អត្ថបទព័ត៌មានចំនួន ១៦ នៅក្នុងសារព័ត៌មានថ្នាក់ជាតិចំនួន ៨
  • គេហទំព័រស្រាវជ្រាវដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃភាពងាយស្រួលចូលប្រើប្រាស់ | ៤៦%
  • ការស្រាវជ្រាវជាភាសាខ្មែរ និងទម្រង់ដែលមានផាសុកវត្ថុ កំពុងទៅកាន់ដល់ក្រុមគោលដៅជាច្រើន លើសពីក្រុមអ្នកតាក់តែងគោលនយោបាយ។

ដំណើរឆ្ពោះទៅមុខ៖ តើអ្វីខ្លះដែលនឹងបន្តនិរន្តភាពសមិទ្ធផលទាំងនេះ ឆ្ពោះទៅឆ្នាំ២០៣០?

  • ទិន្នន័យសម្រាប់គោលនយោបាយ៖​ ទិន្នន័យត្រូវបានស្នើសុំ និងប្រើប្រាស់ជាប្រចាំ
  • ហិរញ្ញប្បទានវិស័យស្រាវជ្រាវ៖ ប្រភពហិរញ្ញប្បទានចម្រុះ រួមទាំងការស្រាវជ្រាវដើម្បីប្រយោជន៍សាធារណៈ
  • អ្នកស្រាវជ្រាវជំនាន់ក្រោយ៖ អាជីពការងារស្រាវជ្រាវដែលទាក់ទាញ និងរក្សាបានធនធានមនុស្សចម្រុះភាព
  • ប្រព័ន្ធអេកូឡូស៊ីវិស័យស្រាវជ្រាវ៖ វេទិកាមួយជាកម្មសិទ្ធិរបស់កម្ពុជា ដែលភ្ជាប់ការស្រាវជ្រាវ និងរាជរដ្ឋាភិបាល

សូមចុចទីនេះដើម្បីអាន កម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២៖ សមិទ្ធិផលឆ្នាំ២០២៣–២០២៥

ទាញយកឯកសារ PDF

ចែករំលែក