បោះពុម្ពផ្សាយ៖ 3 កញ្ញា 2024

ឯកសារអំណានពីវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តស្រាវជ្រាវ សមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន (GESI) ឆ្នាំ​​២០២០

ថ្ងៃនេះ កម្មវិធីពន្លកចំណេះសូមផ្សព្វផ្សាយនូវឯកសារអំណានពី វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តស្រាវជ្រាវ សមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន (GESI) ដែលបានរៀបចំធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០២០។  

ឯកសារអំណានពីវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តស្រាវជ្រាវនេះ ត្រូវបានបង្កើតឡើងជាធនធានបន្ថែមសម្រាប់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីផ្តល់ជាខ្លឹមសារបណ្តុះបណ្តាល និងឯកសារយោង វិធីសាស្រ្តកាន់តែស៊ីជម្រៅ តំណភ្ជាប់ទៅកាន់ព័ត៌មានដែលមានប្រយោជន៍ ករណីសិក្សា  និងលំហាត់ដែលបានបង្កើតឡើងក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាល។​

កម្រងឯកសារអំណាននេះ នឹងផ្តល់ព័ត៌មានបន្ថែមដែលមានសារៈសំខាន់សម្រាប់សមភាពយេនឌ័រ និងបរិយាបន្នសង្គម និងមិនមែនជាការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយពីវិធីសាស្រ្តវិភាគយេនឌ័រ និងវិធីសាស្រ្តស្រាវជ្រាវផ្នែកសង្គមឡើយ ប៉ុន្តែជាការផ្តល់ទិដ្ឋភាពរួម ស្តីពីរបៀបអនុវត្តការស្រាវជ្រាវពីសមភាពយេនឌ័រ និង សង្គមបរិយាប័ន្ន។ 

ដើម្បីស្វែងយល់បន្ថែមអំពីឯកសារអំណានខាងលើ សូមចុចប៊ូតុង “ទាញយកឯកសារ PDF” ឬចូលមកកាន់តំណរភ្ជាប់នេះ៖ GESI In Research (Khmer Version) 

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កម្មវិធីពន្លកចំណេះមានគោលបំណងបង្ហាញអំពីការចូលរួម និងឥទ្ធិពលរបស់ស្ត្រី ជនមានពិការភាព និងក្រុមចម្រុះ ក្នុងកិច្ចការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សាគោលនយោបាយ។ 

វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តស្រាវជ្រាវ សមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន​ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះដំណាក់កាលទី១ (ឆ្នាំ២០១៩២០២៣) របស់អង្គការមូលនិធិអាស៊ី។ 

 

ទាញយកឯកសារ PDF

ចែករំលែក