កុច ស្រីមាន – ការរួមចំណែកដល់គោលនយោបាយប្រកបដោយបរិយាបន្នតាមរយៈអ្នកស្រាវជ្រាវវ័យក្មេង
អ្នកស្រាវជ្រាវវ័យក្មេងកម្ពុជានាំមុខការស្រាវជ្រាវសុខុមាលភាពសត្វ
រដ្ឋាភិបាលអូស្ត្រាលីកំពុងវិនិយោគលើអ្នកជំនាញគោលនយោបាយជំនាន់ក្រោយរបស់កម្ពុជា ដោយគាំទ្រអ្នកស្រាវជ្រាវវ័យក្មេង ដើម្បីពង្រឹងជំនាញរបស់ពួកគេក្នុងការស្រាវជ្រាវគោលនយោបាយផ្អែកលើភស្តុតាង។
ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអាហារូបករណ៍ Ponlok Chomnes Inclusive Policy Fellowship របស់វេទិកាអនាគត កំពុងបំពាក់នូវជំនាញចាំបាច់សម្រាប់អ្នកស្រាវជ្រាវដែលទើបចាប់ផ្តើមអាជីព ដើម្បីឲ្យពួកគេអាចរួមចំណែកយ៉ាងមានអត្ថន័យក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
សូមជួបជាមួយ កុច ស្រីមាន ដែលជាអ្នកស្រាវជ្រាវវ័យក្មេងនៅវេទិកាអនាគត ដែលការងាររបស់កញ្ញាផ្តោតលើសិទ្ធិសត្វ សុខុមាលភាពសត្វ បញ្ហាបរិស្ថាន និងការធ្វើផែនការកសាងទីក្រុង។ ការស្រាវជ្រាវរបស់កញ្ញារួមចំណែកដល់ការបង្កើតវេទិកាពិភាក្សាគោលនយោបាយអំពីសុខុមាលភាពសត្វ និងការអភិវឌ្ឍឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
