បោះពុម្ពផ្សាយ៖ 10 មិថុនា 2026

បទសម្ភាសន៍ពិសេសទី៦ |វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន

យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយបទសម្ភាសន៍ពិសេស អំពីវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន។ នៅក្នុងបទសម្ភាសន៍ពិសេសទី៦នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញពីការចូលរួមរបស់ អ្នកស្រី គង់ ម៉ាលី មកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានចែករំលែកមេរៀន​ និងការយល់ដឹងរបស់អ្នកស្រីបន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលនេះ។

តើកិច្ចពិភាក្សាប្រកបដោយបរិយាបន្នអាចជួយជ្រោមជ្រែងដល់ការសម្រេចចិត្ត និងការកសាងសហគមន៍ឱ្យកាន់តែល្អប្រសើរដោយរបៀបណា? តាមរយៈបទសម្ភាសន៍នេះ យើងនឹងស្វែងយល់អំពីអ្វីដែលវគ្គបណ្តុះបណ្តាលនេះ បានពង្រឹងសមត្ថភាពរបស់គ្រូបង្គោលក្នុងការលើកកម្ពស់បរិយាបន្ន និងអភិបាលកិច្ចមូលដ្ឋានឱ្យល្អប្រសើរជាងមុន។

អ្នកស្រី ម៉ាលីន បានលើកឡើងថា កិច្ចពិភាក្សាប្រកបដោយបរិយាបន្ន មានន័យថា យើងធានាការចូលរួមប្រកបដោយអត្ថន័យពីគ្រប់ភាគីទាំងអស់ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។ មេរៀនគន្លឹះដែលអ្នកស្រីទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺគោលការណ៍ «គ្មានអ្វីសម្រាប់យើង ដោយពុំមានការចូលរួមពីយើង» ដែលបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ អ្នកស្រី  ក៏បានបញ្ជាក់ថា កិច្ចពិភាក្សាប្រកបដោយបរិយាបន្នជួយឱ្យអាជ្ញាធរមូលដ្ឋានយល់ដឹងកាន់តែច្បាស់អំពីតម្រូវការរបស់សហគមន៍ក្នុងការរៀបចំផែនការ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា។

សូមរង់ចាំតាមដានវីដេអូកិច្ចសម្ភាសន៍ពិសេសទី៧ នៅសប្តាហ៍ក្រោយ!

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ!

ចែករំលែក