បទសម្ភាសន៍ពិសេសទី៨ | វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការពិភាក្សាប្រកបដោយបរិយាបន្ន
យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយបទសម្ភាសន៍ពិសេស អំពីវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន។ នៅក្នុងបទសម្ភាសន៍ពិសេសទី៨នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញពីការចូលរួមរបស់ អ្នកស្រី ជួន សុម៉ាលី មកពីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានចែករំលែកទស្សនវិជ្ជាជីវៈរបស់អ្នកស្រី លើការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងក្របខណ្ឌអភិបាលកិច្ចមូលដ្ឋានរបស់កម្ពុជា។
តើអ្នកតាក់តែងគោលនយោបាយយល់ឃើញយ៉ាងណាចំពោះតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន? តាមរយៈបទសម្ភាសន៍នេះ អ្នកស្រី សុម៉ាលី នឹងពន្យល់អំពីរបៀបដែលសៀវភៅគោលការណ៍ណែនាំ ជួយបំប្លែងបរិយាបន្នពីគោលនយោបាយនៅក្នុងសៀវភៅ ទៅជាសកម្មភាពជាក់ស្តែងរបស់រដ្ឋបាល ។
អ្នកស្រី សុម៉ាលី បានចែករំលែកថា បរិយាបន្នជាស្នូលមួយនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅកម្ពុជា។ តាមរយៈកិច្ចសហការរបស់អ្នកស្រីជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលគ្រូបង្គោល អ្នកស្រីបានបញ្ចូលគោលគំនិតបរិយាបន្ន ទៅក្នុងអនុវត្តការងាររដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងសកម្ម។
ទស្សនាឥឡូវនេះ ដើម្បីទទួលបានការយល់ដឹងពីបទពិសោធន៍របស់អ្នកស្រី។
សូមរង់ចាំតាមដានវីដេអូបទសម្ភាសន៍ពិសេសបន្តទៀតនៅពេលក្រោយ!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
