បទសម្ភាសន៍ពិសេសទី៩ | វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការស្រាវជ្រាវប្រកបដោយគុណភាព
យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយបទសម្ភាសន៍ពិសេស អំពីវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការស្រាវជ្រាវប្រកបដោយគុណភាព។ នៅក្នុងបទសម្ភាសន៍ពិសេសទី៩នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញពីការចូលរួមរបស់ កញ្ញា ឃុន សុខអេង មកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលបានចែករំលែកការឆ្លុះបញ្ចាំងរបស់កញ្ញាលើការបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងការងារស្រាវជ្រាវ។
តើត្រូវធ្វើដូចម្តេចខ្លះដើម្បីបញ្ចូល GEDSI ទៅក្នុងដំណើរការស្រាវជ្រាវប្រកបដោយអត្ថន័យ និងមានប្រសិទ្ធភាព? តាមរយៈបទសម្ភាសន៍នេះ កញ្ញា សុខអេង នឹងឆ្លុះបញ្ចាំងពីអ្វីដែលវគ្គបណ្តុះបណ្តាលនេះបានពង្រឹងការយល់ដឹង និងសមត្ថភាពរបស់កញ្ញាក្នុងការបញ្ចូល GEDSI ជាផ្នែកមួយនៃការស្រាវជ្រាវប្រកបដោយគុណភាព និងបរិយាបន្ន។
កញ្ញា សុខអេង បានលើកឡើងថា GEDSI មិនជាសមាសភាគបន្ថែមនោះទេ ប៉ុន្តែជាវិធីសាស្ត្រដែលត្រូវបញ្ចូលក្នុងដំណើរការស្រាវជ្រាវទាំងមូល។ កញ្ញាក៏បានចែករំលែកពីផែនការក្នុងការយកមេរៀនទាំងនេះទៅអនុវត្តផ្ទាល់ តាមរយៈការរៀបចំវគ្គចែករំលែកចំណេះដឹង ការអនុវត្តជាក់ស្តែង និងការឆ្លុះបញ្ចាំងលើគម្រោងស្រាវជ្រាវមុនៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការបញ្ចូល GEDSI ទៅក្នុងការស្រាវជ្រាវនាពេលអនាគត។
សូមរង់ចាំតាមដានទស្សនាស៊េរីវីដេអូបទសម្ភាសន៍ពិសេសនៅពេលក្រោយ!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
