បោះពុម្ពផ្សាយ៖ 27 កក្កដា 2026

ផតខាស់ដើម្បីបរិយាបន្នភាគទី៧​៖ ការយល់ដឹងពីដំណើរការស្រាវជ្រាវ

សូមស្វាគមន៍មកកាន់ភាគទី៧! នៅក្នុងភាគនេះ កញ្ញា ភួង សុខឃីម មកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងភ្ញៀវកិត្តិយស លោក ឈុំ រដ្ឋានី មកពីមជ្ឍមណ្ឌលសិក្សាគោលនយោបាយ នឹងបកស្រាយអំពីដំណើរការស្រាវជ្រាវ ព្រមទាំងស្វែងយល់បន្ថែមថា តើការស្រាវជ្រាវដែលរឹងមាំ និងគួរឱ្យទុកចិត្ត អាចត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចនៅក្នុងការអនុវត្តជាក់ស្តែង។

កិច្ចពិភាក្សានេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីដំណើរការស្រាវជ្រាវប្រកបដោយគុណភាព និងការនាំយកក្របខ័ណ្ឌនៅក្នុងសៀវភៅណែនាំទៅអនុវត្តជាក់ស្តែង។

ចំណុចសំខាន់ៗក្នុងភាគនេះ រួមមាន៖

  • ដំណាក់កាលទាំង ៨នៃដំណើរការស្រាវជ្រាវ៖ លោក រដ្ឋានី បានបង្ហាញ និងណែនាំលម្អិតអំពីជំហានគ្រឹះទាំង ៨ នៅក្នុងសៀវភៅណែនាំ សម្រាប់ការរចនា និងការអនុវត្តការស្រាវជ្រាវដែលមានគុណភាពខ្ពស់។
  • ការបង្កើតកម្រងសំណួរ៖ មូលហេតុដែលអ្នកស្រាវជ្រាវអាចបង្កើតសំណួរស្រាវជ្រាវឱ្យបានល្អនិងច្បាស់លាស់ គឺផ្តើមចេញពីបញ្ហាជាក់ស្តែង រួចកំណត់ពីព័ត៍មាន និងទិន្នន័យចាំបាច់ដើម្បីឆ្លើយតបទៅនឹងបញ្ហានោះ។
  • ក្រមសីលធម៌ បញ្ហាប្រឈម និងការរីកចម្រើននៃស្ថាប័ន៖ ការរក្សាក្រមសីលធម៌ក្នុងការស្រាវជ្រាវ ជៀសវាងកំហុសឆ្គងទូទៅក្នុងការស្រាវជ្រាវ និងការពង្រឹងការរៀបចំផែនការរបស់ស្ថាប័ន។

ទស្សនាឥឡូវនេះ ដើម្បីទទួលបានទស្សនទានដ៏មានសារៈសំខាន់ អំពីដំណើរការស្រាវជ្រាវប្រកបដោយគុណភាព!

សូមរង់ចាំតាមដានទស្សនាភាគទី៨នៅក្នុងសប្តាហ៍ក្រោយ!

សូ​មចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក