បោះពុម្ពផ្សាយ៖ 3 សីហា 2026
ផតខាស់ដើម្បីបរិយាបន្នភាគទី៨៖ ការយល់ដឹងអំពីការវិភាគទិន្នន័យ
សូមស្វាគមន៍មកកាន់ភាគទី៨! នៅក្នុងភាគនេះ កញ្ញា ជ័យ ម៉ារ៉ាមី មកពីកម្មវិធីពន្លកចំណេះ និងវាគ្មិន លោកបណ្ឌិត សំ ចាន់ធី មកពីវិទ្យាស្ថានជាតិសង្គមកិច្ច នឹងស្វែងយល់អំពីរបៀបដែលទិន្នន័យអាចត្រូវបានបំប្លែងទៅជាការយល់ដឹងដ៏មានអត្ថន័យ។
កិច្ចពិភាក្សានេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ស៊ីជម្រៅពីការវិភាគទិន្នន័យដូចជា រឿងរ៉ាវ ទស្សនទាន និងព័ត៌មានជាតួលេខ បំប្លែងការរកឃើញប្រចាំថ្ងៃឱ្យទៅជាទិន្នន័យ ដើម្បីតម្រង់ទិសការធ្វើសេចក្តីសម្រេចចិត្ត និងដោះស្រាយបញ្ហាប្រឈម ។
ចំណុចសំខាន់ៗក្នុងភាគនេះ៖
- សារៈសំខាន់នៃការវិភាគទិន្នន័យ៖ ការស្វែងយល់ពីមូលហេតុដែលការស្រាវជ្រាវមិនអាចចាត់ទុកថាពេញលេញបាន បើខ្វះការវិភាគទិន្នន័យ និងរបៀបដែលការបកស្រាយទិន្នន័យដើមទៅជាការយល់ដឹងដែលអាចយកទៅអនុវត្តបាន។
- ការវិភាគបែបគុណវិស័យ និងបរិមាណវិស័យ៖ វិធីសាស្ត្របែបគុណវិស័យជួយស្វែងយល់ពីបរិបទ និងបទពិសោធន៍រស់នៅ នៅពេលដែលវិធីសាស្ត្របែបបរិមាណវិស័យជួយប្រាប់ពីគំរូ និន្នាការ និងលទ្ធផលដែលអាចវាស់វែងបាន។
- ការបំប្លែងទិន្នន័យទៅជាការអនុវត្ត៖ អ្នកស្រាវជ្រាវភ្ជាប់គម្លាតរវាងរបកគំហើញ និងអនុសាសន៍ជាក់ស្តែង ដើម្បីជួយដល់ការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ។
- បច្ចេកវិទ្យា និង AI ក្នុងការស្រាវជ្រាវ៖ កម្មវិធីទំនើបៗ និងឧបករណ៍ AI អាចជួយសម្រួលដល់ការរៀបចំ ការបំប្លែង និងការប្រែសម្រួលទិន្នន័យឱ្យកាន់តែមានប្រសិទ្ធភាព។
ទស្សនាឥឡូវនេះ ដើម្បីសិក្សាអំពីការវិភាគទិន្នន័យ លើកកម្ពស់គុណភាពស្រាវជ្រាវ និងសម្រេចបានផលជះលើគោលនយោបាយ។
សូមរង់ចាំតាមដានទស្សនាភាគទី៩នៅក្នុងសប្តាហ៍ក្រោយ!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
