បោះពុម្ពផ្សាយ៖ 14 សីហា 2026

ផតខាស់ដើម្បីបរិយាបន្នភាគទី១០​៖ ស្តង់ដារ ការស្រាវជ្រាវ និងក្រមសីលធម៌

សូមស្វាគមន៍មកកាន់ភាគទី១០! នៅក្នុងភាគនេះ លោក និត កុសល មកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងអង្គការវេទិការអនាគត និងវាគ្មិន លោកស្រី សន សុផានី ប្រធានបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ និងអ្នកឯកទេសលើកកម្ពស់សមភាពយេនឌ័រកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ (ISD) នៃអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) នឹងស្វែងយល់អំពីរបៀបដែលការស្រាវជ្រាវដ៏គួរឱ្យទុកចិត្ត និងប្រកបដោយក្រមសីលធម៌ អាចពង្រឹងទំនុកចិត្ត គណនេយ្យភាព និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើទិន្នន័យច្បាស់លាស់។

កិច្ចពិភាក្សានេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីស្តង់ដារការស្រាវជ្រាវ ចាប់តាំងពីការរៀបចំផែនការ ការប្រមូល និងការគ្រប់គ្រងទិន្នន័យ រហូតដល់ការការពារសិទ្ធិរបស់អ្នកចូលរួម និងការធានាថាលទ្ធផលមានភាពត្រឹមត្រូវ និងមានគុណប្រយោជន៍សម្រាប់គោលនយោបាយ និងការអភិវឌ្ឍ។

ចំណុចសំខាន់ៗក្នុងភាគនេះ៖

  • មូលហេតុដែលស្តង់ដារការស្រាវជ្រាវមានសារៈសំខាន់៖ ជួយធានាថាការស្រាវជ្រាវត្រូវបានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ ទុកចិត្តបាន មានតម្លាភាព និងគណនេយ្យភាព ដែលជួយពង្រឹងទំនុកចិត្តលើលទ្ធផលនៃការស្រាវជ្រាវ។
  • ការធានាគុណភាពក្នុងដំណើរការស្រាវជ្រាវ៖ ត្រូវគិតគូរពីស្តង់ដារនៅគ្រប់ដំណាក់កាល ចាប់តាំងពីការកំណត់សំណួរស្រាវជ្រាវ និងការជ្រើសរើសអ្នកចូលរួម រហូតដល់ការប្រមូល ការវិភាគ និងការបកស្រាយទិន្នន័យ។
  • ការការពារសិទ្ធិ និងកិត្តិយសរបស់អ្នកចូលរួម៖ សារៈសំខាន់នៃការគោរពឯកជនភាព វប្បធម៌ ការរក្សាការសម្ងាត់ និងសុខុមាលភាព ជាពិសេសនៅពេលការស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទរសើប ឬបទពិសោធន៍ផ្ទាល់ខ្លួន។
  • ការបំប្លែងការស្រាវជ្រាវទៅជាទិន្នន័យប្រកបដោយអត្ថន័យ៖ ការអនុវត្តតាមស្តង់ដារស្រាវជ្រាវអាចបង្កើតបានជាលទ្ធផលដែលអាចទុកចិត្តបាន អាចផ្ទៀងផ្ទាត់បាន និងមានគុណប្រយោជន៍សម្រាប់គោលនយោបាយ គាំទ្រដល់ការស្រាវជ្រាវបន្ថែម និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍។

ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/publications/references/12404/

ទស្សនាឥឡូវនេះ ដើម្បីសិក្សាអំពីស្តង់ដារការស្រាវជ្រាវអាចកសាងទំនុកចិត្ត និងធានាថាការស្រាវជ្រាវត្រូវបានធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងមានអត្ថន័យ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក