ផតខាស់ដើម្បីបរិយាបន្នភាគទី១១៖ ការណែនាំអំពីការពិភាក្សាប្រកបដោយបរិយាបន្ន
សូមស្វាគមន៍មកកាន់ភាគទី១១! នៅក្នុងភាគនេះ លោក ផន សុខភួង មកពីកម្មវិធីពន្លកចំណេះ និងវាគ្មិន លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិ នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា នឹងមកស្វែងយល់អំពីអត្ថន័យនៃ ការពិភាក្សាប្រកបដោយបរិយាបន្ន នៅក្នុងការអនុវត្តជាក់ស្តែង និងសារៈសំខាន់សម្រាប់កិច្ចពិភាក្សាគោលនយោបាយប្រកបដោយអត្ថន័យ។
ការពិភាក្សានេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ថា ការពិភាក្សាប្រកបដោយបរិយាបន្នមានវិសាលភាពលើសពីការប្រមូលផ្តុំក្រុមចម្រុះនៅកន្លែងតែមួយ ប៉ុន្តែជាការបង្កើតបរិយាកាសដែលសំឡេងចម្រុះត្រូវបានស្តាប់ ទទួលបានការគោរព និងបានបញ្ចូលក្នុងការពិភាក្សា ការធ្វើសេចក្តីសម្រេចចិត្ត និងការតាក់តែងគោលនយោបាយ។
ចំណុចសំខាន់ៗក្នុងភាគនេះ៖
- អត្ថន័យនៃការពិភាក្សាប្រកបដោយបរិយាបន្ន៖ ការបើកលំហសម្រាប់ភាគីចម្រុះចូលរួម និងចែករំលែកមតិយោបល់ដោយសកម្ម។
- លើសពីការចូលរួម ទៅជាបរិយាបន្នពិតប្រាកដ ៖ ការផ្លាស់ប្តូរពី ការអញ្ជើញចូលរួម ទៅជាការផ្តល់តម្លៃ និងប្រើប្រាស់មតិរបស់ពួកគាត់។
- ការពង្រឹងកិច្ចពិភាក្សាគោលនយោបាយ៖ របៀបដែលគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន ជួយអ្នកស្រាវជ្រាវប្រមូលសំឡេងចម្រុះសម្រាប់ការតាក់តែងគោលនយោបាយ។
ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/…/guidelines-for-inclusive…/
ទស្សនាឥឡូវនេះ ដើម្បីយល់ថាការពិភាក្សាប្រកបដោយបរិយាបន្នបង្កើតផលជះវិជ្ជមានលើការតាក់តែងគោលនយោបាយដោយរបៀបណា!
សូមរង់ចាំតាមដានទស្សនាផតខាស់ភាគទី១២សប្តាហ៍ក្រោយ!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
