ផតខាស់ដើម្បីបរិយាបន្នភាគទី៦៖ ការណែនាំអំពីការស្រាវជ្រាវប្រកបដោយគុណភាព
សូមស្វាគមន៍មកកាន់ភាគទី៦! នៅក្នុងភាគនេះ កញ្ញា នេត ចន្ទមុនិនាថ មកពីអង្គការវេទិកាអនាគត និងភ្ញៀវកិត្តិយស លោកបណ្ឌិត អាង រស្មី ជាអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នឹងជជែកពិភាក្សា លម្អិតអំពីប្រភពធនធានថ្មីមួយគឺ៖ «សៀវភៅណែនាំស្តីពីការស្រាវជ្រាវប្រកបដោយគុណភាព»។
សៀវភៅណែនាំនេះមានគោលបំណងគាំទ្រដល់ស្ថាប័នស្រាវជ្រាវ ក៏ដូចជាអ្នកស្រាវជ្រាវ ក្នុងការធ្វើការស្រាវជ្រាវប្រកបដោយគុណភាព បរិយាបន្ន និងស្របតាមបរិបទជាក់ស្តែង ដែលរួមចំណែកដល់ការរៀបចំគោលនយោបាយ និងការរចនាកម្មវិធីដោយផ្អែកលើទិន្នន័យ។
ចំណុចសំខាន់ៗក្នុងភាគនេះ៖
– សសរស្តម្ភទាំង ៤៖ បណ្ឌិត រស្មី បានបកស្រាយលម្អិតអំពីសសរស្តម្ភគន្លឹះៗ ដែលធានាថាការស្រាវជ្រាវនោះមានភាពច្បាស់លាស់ គួរឱ្យទុកចិត្ត និងស្របតាមបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា។
– បរិយាបន្ន និងសីលធម៌៖ ហេតុអ្វីបានជាការស្រាវជ្រាវប្រកបដោយបរិយាបន្ន ចាំបាច់ និងមិនអាចខ្វះបាន ហើយការលើកកម្ពស់សំឡេងក្រុមដែលត្រូវគេផាត់ចេញ អាចជួយបង្កើតទិន្នន័យដែលគួរឱ្យទុកចិត្តបានយ៉ាងដូចម្តេច។
– ឧបករណ៍អនុវត្តជាក់ស្តែង៖ ការពិនិត្យមើលទៅលើគំរូទម្រង់ និងករណីសិក្សាជាក់ស្តែងផ្សេងៗនៅក្នុងសៀវភៅណែនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅជាក់ស្តែង។
ទស្សនាឥឡូវនេះ ដើម្បីទទួលបានទស្សនទានដ៏មានសារៈសំខាន់ អំពីការស្រាវជ្រាវប្រកបដោយគុណភាព!
សូមរង់ចាំតាមដានទស្សនាភាគទី៧នៅក្នុងសប្តាហ៍ក្រោយ!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
