បោះពុម្ពផ្សាយ៖ 18 កញ្ញា 2026
ផតខាស់ដើម្បីបរិយាបន្នភាគទី១៣៖ ការចូលរួម និងបរិយាបន្ននៅក្នុងការពិភាក្សា
សូមស្វាគមន៍មកកាន់ភាគទី១៣! នៅក្នុងភាគនេះ កញ្ញា ថី ថានិត សមាជិកបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ និងវាគ្មិន លោក ឈិត ចាន់ភីរ៉ាក់ នាយកប្រតិបត្តិ និងនាយកសិល្បៈនៃអង្គការល្ខោនគំនិត នឹងស្វែងយល់អំពីរបៀបដែលមតិយោបល់ចម្រុះអាចត្រូវបានស្តាប់ និងដាក់បញ្ចូលប្រកបដោយអត្ថន័យនៅក្នុងដំណើរការពិភាក្សា និងការសម្រេចចិត្ត។
ក្នុងភាគនេះអ្នកនឹងបានស្វែងយល់ពីសិល្បៈល្ខោនដែលអ្នកទស្សនាដើរតួនាទីជាអ្នកដោះស្រាយបញ្ហាយ៉ាងសកម្ម ព្រមទាំងពិនិត្យមើលលើឧបសគ្គសំខាន់ៗចំពោះបរិយាបន្នសង្គម។
ចំណុចសំខាន់ៗក្នុងភាគនេះ៖
- ល្ខោនពិភាក្សា៖ ទម្រង់សិល្បៈដែលអនុញ្ញាតឱ្យអ្នកទស្សនាឡើងសម្ដែង និងចែករំលែកដំណោះស្រាយលើបញ្ហាប្រឈមរបស់សហគមន៍។
- ការចូលរួមដែលមានអត្ថន័យ៖ ការបង្កើតលំហសុវត្ថិភាព និងការគោរព ដើម្បីឱ្យមានការបញ្ចេញមតិដោយគ្មានភាពភ័យខ្លាច។
- ផលជះលើឧបសគ្គបរិយាបន្ន៖ ការយល់ដឹងអំពីរបៀបដែលកង្វះខាតរបស់អ្នករៀបចំ ការស្ទាក់ស្ទើរផ្ទាល់ខ្លួន និងផ្នត់គំនិតសង្គម នាំទៅរកការផាត់ចេញ។
ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/…/guidelines-for-inclusive…/
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
