Published: 29 ឧសភា 2023

របាយការណ៍ស្រាវជ្រាវអំពី “អន្តរការីទិន្នន័យបើកចំហ សម្រាប់តួអង្គមិនមែនរដ្ឋនៅកម្ពុជា”

កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយរបាយការណ៍ស្រាវជ្រាវអំពី “អន្តរការីទិន្នន័យបើកចំហសម្រាប់តួអង្គមិនមែនរដ្ឋនៅកម្ពុជា” ។ការសិក្សានេះស្វែងរកការវាយតម្លៃលទ្ធភាពនៃការបង្កើតអន្តរការីទិន្នន័យបើកចំហសម្រាប់តួអង្គមិនមែនរដ្ឋនៅក្នុងប្រទេសកម្ពុជា និងដើម្បីផ្តល់នូវការពិចារណាជាយុទ្ធសាស្ត្រសំខាន់ៗ។ ការសិក្សានេះក៏បង្កើតលើការសិក្សាថ្មីៗ ស្តីពីគោលនយោបាយសាធារណៈ និងវិស័យស្រាវជ្រាវនៅកម្ពុជាផងដែរ។

សូមស្វែងរកសៀវភៅតាមរយៈតំណភ្ជាប់ខាងក្រោម:

https://policypulse.org/wp-content/uploads/2023/07/Open-Data-Intermediaries-in-Khmer.pdf

ការសិក្សានេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ ទស្សនៈដែលលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺជាទស្សនៈរបស់អ្នកនិពន្ធផ្ទាល់ ពោលគឺមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអូស្ត្រាលី ឬអង្គការមូលនិធិអាស៊ីឡើយ។