Published: 29 កញ្ញា 2023

សង្ខេបគោលនយោបាយ “ផលប៉ះពាល់នៃជំងឺកូវីដ១៩ លើគរុនិស្សិត និងសិស្សគ-ថ្លង់ និងពិការភ្នែក៖ ករណីសិក្សានៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសនៅកម្ពុជា”

កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយសង្ខេបគោលនយោបាយ អំពី “ផលប៉ះពាល់នៃជំងឺកូវីដ១៩ លើគរុនិស្សិត និងសិស្សគ-ថ្លង់ និងពិការភ្នែក៖ ករណីសិក្សានៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសនៅកម្ពុជា”។ ការស្រាវជ្រាវនេះធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ការស្រាវជ្រាវនេះស្វែងយល់ពីការពិនិត្យច្បាប់ និងគោលនយោបាយរបស់កម្ពុជាបច្ចុប្បន្នទាក់ទងនឹងសិទ្ធិជនមានពិការភាព ជាពិសេសសិទ្ធិទទួលបានការអប់រំ; ពិនិត្យឡើងវិញនូវក្របខ័ណ្ឌច្បាប់ និង/ឬអន្តរាគមន៍ទាក់ទងនឹងសិទ្ធិទទួលបានការអប់រំរបស់ជនមានពិការភាពនៅក្នុងប្រទេសបរទេសដែលបានជ្រើសរើសនៅក្នុងអាស៊ាន អូស្ត្រាលី ជាដើម ក្នុងរយៈពេល Covid-19; ពិនិត្យការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិទទួលបានការអប់រំរបស់ជនមានពិការភាពក្នុងសម័យកូវីដ-១៩៤; ស្វែងយល់ពីផលប៉ះពាល់នៃ Covid-19 លើជនមានពិការភាព ជាពិសេសការអប់រំពិសេសនៅកម្ពុជា; និងស្នើអនុសាសន៍ដើម្បីគាំទ្រជនមានពិការភាពក្នុងវិបត្តិនាពេលអនាគត។

សូមស្វែងរកសង្ខេបគោលនយោបាយតាមរយៈតំណភ្ជាប់ខាងក្រោម:

https://policypulse.org/wp-content/uploads/2023/08/NUM-policy-brief-KH_final.pdf

សូមចុចលើតំណភ្ជាប់ខាងក្រោមសម្រាប់របាយការណ៍ស្រាវជ្រាវ៖

https://policypulse.org/wp-content/uploads/2023/09/Research_report_Impacts_of_COVID_19_on_students_with_disabilities.pdf

ការសិក្សានេះទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។