Published: 2 កក្កដា 2021

មីក្រូហិរញ្ញវត្ថុក្នុងសម័យកូវីដ-១៩៖ កិច្ចគាំពារអតិថិជន និងការរៀបចំឥណទានឡើងវិញ នៅក្នុងប្រទេសកម្ពុជា

មជ្ឈមណ្ឌលខេមរៈសិក្សាដែលជាដៃគូរបស់គម្រោងពន្លកចំណេះ នាពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយស្តីពី “មីក្រូហិរញ្ញវត្ថុក្នុងសម័យកូវីដ ១៩៖ កិច្ចគាំពារអតិថិជន និងការរៀបចំឥណទានឡើងវិញ នៅក្នុងប្រទេសកម្ពុជា” ដែលបង្ហាញអំពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ ចំពោះកូនបំណុលដែលងាយរងគ្រោះ និងបំណុលរបស់ពួកគេ ក៏ដូចជា ការឆ្លើយតបរបស់អ្នកផ្ដល់កម្ចីទៅនឹងវិបត្តិនេះ។

របាយការណ៍នេះត្រូវបានសិក្សាស្រាវជ្រាវដោយ មជ្ឈមណ្ឌលខេមរសិក្សា ក្រោមការឧបត្ថម្ភថវិការបស់ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី។

លោកអ្នកអាចស្វែងរករបាយការណ៍នេះតាមរយៈតំណភ្ជាប់នេះ៖ Microfinance in Times of COVID-19: Consumer Protection and the Loan Restructuring Process in Cambodia

Share