Published: 5 កក្កដា 2023

របាយការណ៍ស្រាវជ្រាវអំពី “ការអនុវត្តរបបសោធនវិស័យឯកជននៅកម្ពុជា៖ការត្រៀមខ្លួន និងផលប៉ះពាល់លើសុខុមាលភាពសង្គម”

កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយរបាយការណ៍ស្រាវជ្រាវអំពី “ការអនុវត្តរបបសោធនវិស័យឯកជននៅកម្ពុជា៖ការត្រៀមខ្លួន និងផលប៉ះពាល់លើសុខុមាលភាពសង្គម”។ ការសិក្សានេះស្វែងយល់ពីការយល់ដឹង ការទទួលយក និងប្រតិកម្មរបស់វិស័យឯកជនលើការដាក់ឲ្យអនុវត្តរបបសោធនក្នុងវិស័យឯកជននៅកម្ពុជា, វាយតម្លៃការត្រៀមខ្លួនរបស់និយោជិត និងនិយោជកលើការអនុវត្តរបបសោធន, និង កំណត់រកបន្ទុកលើនិយោជកលើសោហ៊ុយចំណាយធុរកិច្ច (ជាពិសេសការចំណាយភាគទាន២%)។ ការសិក្សានេះក៏ផ្ដល់ជម្រើសគោលនយោបាយសម្រាប់រដ្ឋាភិបាលពិចារណា កាត់បន្ថយបន្ទុកចំណាយរបស់និយោជកលើការអនុវត្តរបបសោធននេះ។​

សូមស្វែងរករបាយការណ៍ស្រាវជ្រាវតាមរយៈតំណភ្ជាប់ខាងក្រោម:

https://policypulse.org/wp-content/uploads/2023/07/Pension-Scheme-Report-Official-compressed.pdf

ការសិក្សានេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ ទស្សនៈដែលលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺជាទស្សនៈរបស់អ្នកនិពន្ធផ្ទាល់ ពោលគឺមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអូស្ត្រាលី ឬអង្គការមូលនិធិអាស៊ីឡើយ។