សង្ខេបគោលនយោបាយ “ការអនុវត្តរបបសោធនវិស័យឯកជននៅកម្ពុជា៖ការត្រៀមខ្លួន និងផលប៉ះពាល់លើសុខុមាលភាពសង្គម”
កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយសង្ខេបគោលនយោបាយ អំពី “ការអនុវត្តរបបសោធនវិស័យឯកជននៅកម្ពុជា៖ការត្រៀមខ្លួន និងផលប៉ះពាល់លើសុខុមាលភាពសង្គម”។ ការស្រាវជ្រាវនេះធ្វើឡើងដោយមជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្ត្រ និងនវានុវត្តន៍ (CSIP)។ ការសិក្សានេះស្វែងយល់ពីការយល់ដឹង ការទទួលយក និងប្រតិកម្មរបស់វិស័យឯកជនលើការដាក់ឲ្យអនុវត្តរបបសោធនក្នុងវិស័យឯកជននៅកម្ពុជា, វាយតម្លៃការត្រៀមខ្លួនរបស់និយោជិត និងនិយោជកលើការអនុវត្តរបបសោធន, និង កំណត់រកបន្ទុកលើនិយោជកលើសោហ៊ុយចំណាយធុរកិច្ច (ជាពិសេសការចំណាយភាគទាន២%)។ ការសិក្សានេះក៏ផ្ដល់ជម្រើសគោលនយោបាយសម្រាប់រដ្ឋាភិបាលពិចារណា កាត់បន្ថយបន្ទុកចំណាយរបស់និយោជកលើការអនុវត្តរបបសោធននេះ។
សូមស្វែងរកសង្ខេបគោលនយោបាយតាមរយៈតំណភ្ជាប់ខាងក្រោម:
https://policypulse.org/wp-content/uploads/2023/08/Pension-Scheme-KH_final-compressed.pdf
សូមចុចលើតំណភ្ជាប់ខាងក្រោមសម្រាប់របាយការណ៍ស្រាវជ្រាវ៖
ការសិក្សានេះទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។