Published: 15 កញ្ញា 2023

សង្ខេបគោលនយោបាយ “ភាពជាដៃគូរវាងរដ្ឋបាលមូលដ្ឋាន និងវិស័យឯកជនក្នុងការផ្តល់សេវាសាធារណៈ៖ ករណីនៃការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា”

កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយសង្ខេបគោលនយោបាយ អំពី “ភាពជាដៃគូរវាងរដ្ឋបាលមូលដ្ឋាន និងវិស័យឯកជនក្នុងការផ្តល់សេវាសាធារណៈ៖ ករណីនៃការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា”។ ការស្រាវជ្រាវនេះធ្វើឡើងដោយអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) ។ ការស្រាវជ្រាវនេះស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងការរៀបចំនាពេលអនាគតដែលរដ្ឋាភិបាលមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុក/ក្រុង អាចធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ដោយមានការគាំទ្រពីក្រសួងថ្នាក់ជាតិ ដើម្បីកែលម្អសេវាបំពង់-ទឹក ។

សូមស្វែងរកសង្ខេបគោលនយោបាយតាមរយៈតំណភ្ជាប់ខាងក្រោម:

https://policypulse.org/wp-content/uploads/2023/08/Clean-Water-policy-brief-KH_final.pdf

សូមចុចលើតំណភ្ជាប់ខាងក្រោមសម្រាប់របាយការណ៍ស្រាវជ្រាវ៖

https://centerforsustainablewater.org/publication/

ការសិក្សានេះទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។