បោះពុម្ពផ្សាយ៖ 12 ឧសភា 2026

អ្នកស្រី ហ៊ាង បូរី – ការរួមចំណែកដល់គោលនយោបាយប្រកបដោយបរិយាបន្នតាមរយៈអ្នកស្រាវជ្រាវវ័យក្មេង

ការផ្តល់ភាពអង់អាចដល់អ្នកវិភាគគោលនយោបាយកម្ពុជាជំនាន់ក្រោយ

អូស្ត្រាលីកំពុងវិនិយោគលើអ្នកដឹកនាំគោលនយោបាយកម្ពុជាជំនាន់ថ្មី ដោយគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេងក្នុងការពង្រឹងជំនាញរបស់ពួកគេក្នុងការវិភាគគោលនយោបាយ និងការចូលរួមជាយុទ្ធសាស្ត្រ។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការមូលនិធិអាស៊ី កម្មវិធីពន្លកចំណេះសិក្សាស្រាវជ្រាវ របស់មជ្ឈមណ្ឌលខេមរសិក្សា កំពុងផ្តល់នូវជំនាញសំខាន់ៗដល់អ្នកស្រាវជ្រាវអាជីពដំបូងៗ ដើម្បីអាចរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

សូមជួបជាមួយអ្នកស្រី ហ៊ាង បូរី អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខេមរសិក្សា និងស្តាប់ពីរបៀបដែលកម្មវិធីនេះបានជួយបង្កើនសមត្ថភាពការងាររបស់គាត់ក្នុងការលើកកម្ពស់សមភាពយេនឌ័នៅក្នុងវិស័យឧត្តមសិក្សា។

ការស្រាវជ្រាវរបស់អ្នកស្រីផ្តោតលើភាពជាស្ត្រីក្នុងប្រវត្តិសាស្រ្តកម្ពុជាសម័យទំនើប និងស្វែងរកផ្លូវសម្រាប់កំណែទម្រង់ការអប់រំប្រកបដោយបរិយាបន្ន។

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក