បោះពុម្ពផ្សាយ៖ 28 ឧសភា 2026

ការវិភាគបែបគុណវិស័យស្តីពីសមភាពយេនឌ័រពិការភាព និងបរិយាបន្នសង្គម នៅក្នុងដំណើរការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សានៅកម្ពុជា

ការវិភាគបែបគុណវិស័យស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នៅក្នុងដំណើរការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សានៅកម្ពុជា បង្ហាញពីការវិភាគអំពីការបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមក្នុងដំណើរការស្រាវជ្រាវ និងកិច្ចពិភាក្សានៅក្នុងក្របខណ្ឌស្ថាប័ន និងគោលនយោបាយរបស់កម្ពុជា ដោយផ្តោតលើវិស័យស្រាវជ្រាវ និងការអនុវត្តដែលទទួលបានការគាំទ្រក្រោមកម្មវិធី ពន្លកចំណេះ ដំណាក់កាលទី ២ (Ponlok Chomnes II)។ ការសិក្សានេះពិនិត្យមើលទាំងប្រព័ន្ធគ្រឹះស្ថាន និងបទពិសោធន៍ជាក់ស្តែង  ដើម្បីកំណត់វឌ្ឍនភាពនៃការធ្វើបរិយាបន្ន លើវិស័យដែលនៅមានគម្លាត ព្រមទាំងតម្រូវការចាំបាច់នានា ដើម្បីសម្រេចបានការធ្វើបរិយាបន្នប្រកបដោយអត្ថន័យ។

គោលបំណងនៃការវិភាគនេះគឺ៖

  • ពិនិត្យមើលរបាំង និងតម្រូវការជាក់លាក់របស់ស្ត្រី ជនមានពិការភាព ជនដែលមានភាពចម្រុះយេនឌ័រ LGBTQIA+ (អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរភេទ អ្នកដែលមានអត្តសញ្ញាណភេទចម្រុះ អ្នកអន្តរភេទ និងអ្នកគ្មានចំណង់ផ្លូវភេទ) ជនជាតិដើមភាគតិច និងជនជាតិភាគតិច យុវជន និងក្រុមជនងាយរងគ្រោះដទៃទៀត ក្នុងការចូលរួមដំណើរការស្រាវជ្រាវ និងគោលនយោបាយ។

  • វាយតម្លៃអំពីរបៀបដែលស្ថាប័នរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ និងសហគមន៍នានា ក្នុងការបំប្លែងគោលការណ៍បរិយាបន្នទៅជាការអនុវត្តជាក់ស្តែង។

  • កំណត់យុទ្ធសាស្ត្រពិតប្រាកដ និងអាចអនុវត្តបាន ដើម្បីពង្រឹងការបង្កើតទិន្នន័យប្រកបដោយបរិយាបន្ន និងការពិភាក្សាគោលនយោបាយ ។

សូមចុចទីនេះដើម្បីទាញយកឯកសារ!

ទាញយកឯកសារ PDF

ចែករំលែក