វិស័យស្រាវជ្រាវនៅកម្ពុជា៖ ការកើតឡើងដៃគូនៅក្នុងដំណើរការតាក់តែងគោលនយោបាយ
កម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២៖ សមិទ្ធិផលឆ្នាំ២០២៣–២០២៥
នៅទូទាំងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ននានារបស់កម្ពុជាកំពុងស្វែងរកការស្រាវជ្រាវ និងបើកឱកាសឱ្យអ្នកស្រាវជ្រាវចូលរួមក្នុងការពិភាក្សាគោលនយោបាយ។ ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិល កំពុងឆ្លើយតបជាមួយនឹងការបង្កើតទិន្នន័យកាន់តែអាចទុកចិត្តបាន កាន់តែមានបរិយាបន្ន និងងាយស្រួលប្រើប្រាស់ជាងមុន ដែលបញ្ជាក់ពីនិរន្តភាពនៃភាពជាដៃគូដើម្បីការអភិវឌ្ឍរបស់កម្ពុជានៅដំណាក់កាលបន្ទាប់។
រាជរដ្ឋាភិបាលកំពុងត្រូវការទិន្នន័យកាន់តែច្រើនឡើង
- ៤១ ស្ថាប័នរដ្ឋាភិបាលបានចូលរួម៖ ក្រសួងចំនួន ១៨ រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ១៨ និងសាកលវិទ្យាល័យសាធារណៈចំនួន ៥
- ១៨ ស្ថាប័នបានពិគ្រោះយោបល់ ឬស្នើសុំទិន្នន័យពីដៃគូស្រាវជ្រាវនៅកម្ពុជា
- ១៧ បញ្ហាគោលនយោបាយទទួលបានការចូលរួមជាប្រព័ន្ធរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល តាមរយៈការពិភាក្សាផ្អែកលើទិន្នន័យ
ទិន្នន័យកាន់តែអាចទុកចិត្តបាន និងកាន់តែមានបរិយាបន្ន
- ២៣% → ៦៥% នៃឯកសារបោះពុម្ពផ្សាយ យ៉ាងហោចណាស់ពាក់កណ្តាលឆ្លើយតបទៅនឹងគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
- ១៨% → ៣១% នៃឯកសារបោះពុម្ពផ្សាយ ត្រូវបានដឹកនាំ និងសរសេរដោយអ្នកនិពន្ធទីមួយជាស្ត្រី
- ៩៤% នៃការពិភាក្សាដែលបានវាយតម្លៃ បានបំពេញតាមស្តង់ដារអប្បបរមានៃគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន និងសៀវភៅណែនាំស្តីពីការស្រាវជ្រាវប្រកបដោយគុណភាព ដែលបានដាក់ឱ្យប្រើប្រាស់នៅ ឆ្នាំ២០២៥។
អ្នកស្រាវជ្រាវជំនាន់ក្រោយនៅកម្ពុជា
- យុវជន ៧២ នាក់ ទទួលបានការគាំទ្រ៖ និស្សិតថ្នាក់បរិញ្ញាបត្រ ៣០ នាក់ អ្នកស្រាវជ្រាវវ័យក្មេង ១២ នាក់ និងអ្នកស្រាវជ្រាវមានបទពិសោធន៍ការងារកម្រិតមធ្យម ៣០ នាក់
- ៥៤% នៃអ្នកស្រាវជ្រាវវ័យក្មេងក្រោម គម្រោងគោលនយោបាយបរិយាបន្នមកពីក្រុមដែលងាយរងគ្រោះ រួមមាន ជនជាតិដើមភាគតិច ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងជនមានពិការភាព
- អ្នកស្រាវជ្រាវ ៣៦ នាក់ ទទួលបានការគាំទ្រតាមរយៈ អាហារូបករណ៍ ការប្រឹក្សាណែនាំ និងបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ
ការចូលរួមផ្តល់ទិន្នន័យដល់ដំណើរការគោលនយោបាយរបស់រាជរដ្ឋាភិបាល
ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដៃគូស្រាវជ្រាវនៅកម្ពុជាបានចូលរួមក្នុងការស្រាវជ្រាវ និងការពិភាក្សាប្រកបដោយបរិយាបន្ន ដែលរួមចំណែកដល់ដំណើរការគោលនយោបាយដែលដឹកនាំដោយរាជរដ្ឋាភិបាលចំនួន ១១ នៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលគ្របដណ្តប់លើគោលនយោបាយចំនួន ១០ តាមការអញ្ជើញរបស់ក្រសួង អាជ្ញាធរថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំសង្កាត់ ដូចខាងក្រោម៖
- ការអភិវឌ្ឍជនបទ
- ការអប់រំ និងជំនាញ
- ការគាំពារសង្គម និងភាពធន់នឹងអាកាសធាតុ
- កសិកម្ម និងស្រូវអង្ករ ការរៀបចំថវិកាឃុំសង្កាត់សម្រាប់អាកាសធាតុ
- ស្ថិតិជាតិ
- ទឹកស្អាត អនាម័យ និងភាពធន់នឹងអាកាសធាតុ
- ការងារ និងពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកវិញ
- សហគ្រាសធុនមីក្រូ តូច និងមធ្យម
- រដ្ឋបាលសាធារណៈ និងទិន្នន័យបើកទូលាយ។
ការពិភាក្សាប្រកបដោយបរិយាបន្ន
- ការពិភាក្សាចំនួន ៦៣ (កម្រិតថ្នាក់ជាតិ ៥០ និងកម្រិតថ្នាក់ក្រោមជាតិ ១៣)អ្នកចូលរួមចំនួន ៤,៨៥៣ នាក់
- អ្នកចូលរួមចំនួន ៤១% ជាស្ត្រី
- ការពិភាក្សាដែលមានវាគ្មិនជាស្ត្រី | ៦៥% (៤១/៦៣)
- ការពិភាក្សាដែលមានវាគ្មិនដែលមានពិការភាព | ១៦% (១០/៦៣)
- ការពិភាក្សាដែលស្របតាមស្តង់ដារបរិយាបន្ន | ៩៤% (៣៤/៣៦)
ស្ត្រីក្នុងការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំ
- ស្ត្រីជាអ្នកនិពន្ធទីមួយ | ៣១% (១៩/៦២)
- ស្ត្រីជាវាគ្មិន | ៣៧% (១១៧/៣១៥)
- ស្ត្រីជាអ្នកចូលរួម | ៤១% (១,៩៨២/៤,៨៥៣)
ជនមានពិការភាព
- វាគ្មិនចំនួន ១៣ នាក់
- អ្នកចូលរួមចំនួន ៧៣ នាក់
- អ្នកសម្របសម្រួលចំនួន ៤ នាក់
- ការពិភាក្សា ៧៥% ធ្វើឡើងនៅទីតាំងដែលបង្កលក្ខណៈងាយស្រួល
- បរិយាបន្នពិការភាពគឺជាអាទិភាពរបស់យើងដែលបន្តពង្រឹង៖ ជនមានពិការភាពចំនួន ១.៥% បានចូលរួម។ ឯកសារជាអក្សរស្ទាប (Braille) ការបកប្រែភាសាសញ្ញា និងទីតាំងដែលបង្កលក្ខណៈងាយស្រួល ឥឡូវនេះក្លាយជាស្តង់ដារសម្រាប់កម្មវិធីសំខាន់ៗ។
ទិន្នន័យដែលបានទៅដល់ប្រជាជនទូទៅ
- ការចូលមើលកម្មវិធីគំនិតតូចជាភាសាខ្មែររបស់វេទិកាអនាគតមានចំនួន ១.៧៧ លាន ដង
- ការចូលមើលនៅលើហ្វេសប៊ុកមានចំនួន ៤០១,០០០ ដង
- គេហទំព័រ Policy Pulse មានអ្នកប្រើប្រាស់ ៦៧,០០០ នាក់
- អត្ថបទព័ត៌មានចំនួន ១៦ នៅក្នុងសារព័ត៌មានថ្នាក់ជាតិចំនួន ៨
- គេហទំព័រស្រាវជ្រាវដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃភាពងាយស្រួលចូលប្រើប្រាស់ | ៤៦%
- ការស្រាវជ្រាវជាភាសាខ្មែរ និងទម្រង់ដែលមានផាសុកវត្ថុ កំពុងទៅកាន់ដល់ក្រុមគោលដៅជាច្រើន លើសពីក្រុមអ្នកតាក់តែងគោលនយោបាយ។
ដំណើរឆ្ពោះទៅមុខ៖ តើអ្វីខ្លះដែលនឹងបន្តនិរន្តភាពសមិទ្ធផលទាំងនេះ ឆ្ពោះទៅឆ្នាំ២០៣០?
- ទិន្នន័យសម្រាប់គោលនយោបាយ៖ ទិន្នន័យត្រូវបានស្នើសុំ និងប្រើប្រាស់ជាប្រចាំ
- ហិរញ្ញប្បទានវិស័យស្រាវជ្រាវ៖ ប្រភពហិរញ្ញប្បទានចម្រុះ រួមទាំងការស្រាវជ្រាវដើម្បីប្រយោជន៍សាធារណៈ
- អ្នកស្រាវជ្រាវជំនាន់ក្រោយ៖ អាជីពការងារស្រាវជ្រាវដែលទាក់ទាញ និងរក្សាបានធនធានមនុស្សចម្រុះភាព
- ប្រព័ន្ធអេកូឡូស៊ីវិស័យស្រាវជ្រាវ៖ វេទិកាមួយជាកម្មសិទ្ធិរបស់កម្ពុជា ដែលភ្ជាប់ការស្រាវជ្រាវ និងរាជរដ្ឋាភិបាល
សូមចុចទីនេះដើម្បីអាន កម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២៖ សមិទ្ធិផលឆ្នាំ២០២៣–២០២៥
