អង្គការមូលនិធិអាស៊ី នឹងគាំទ្រដល់ស្ថាប័នស្រាវជ្រាវគោលនយោបាយក្នុងស្រុកចំនួន ៤ ទៅលើការពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេស។ យន្តការសំខាន់ៗរបស់ អង្គការមូលនិធិអាស៊ី សម្រាប់គាំទ្រដល់ស្ថាប័នដៃគូស្នូលរួមមាន៖
ដៃគូស្នូលមានឱកាសទទួលបាន “ថវិកាស្នូល” ដែលថវិកានេះនឹងជួយដល់ដៃគូក្នុងការកំណត់ និងអនុវត្តលើទិសដៅ និងប្រធានបទស្រាវជ្រាវ ព្រមទាំងពង្រឹងសមត្ថភាពរបស់ខ្លួនផ្ទាល់។ លើសពីនេះ ដៃគូនឹងទទួលបានឱកាសកាន់តែទូលំទូលាយ ដើម្បីចងបណ្តាញនានា នៅក្នុងវិស័យស្រាវជ្រាវ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងកម្រិតតំបន់។ ដៃគូនឹងអាចពង្រឹងបណ្តាញដែលមានស្រាប់ និងកសាងបណ្តាញថ្មីៗ តាមរយៈកិច្ចប្រឹងប្រែងនានា ដែលរៀបចំដោយពន្លកចំណេះ រួមមាន វេទិកាជាតិពិភាក្សាពីគោលនយោបាយ និងបាឋកថា។ តាមរយៈយន្តការទាំងនេះ ដៃគូនឹងមានឱកាសកាន់តែច្រើន ក្នុងការប្រាស្រ័យទាក់ទង ជាមួយអ្នករៀបចំគោលនយោបាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
អង្គការមូលនិធិអាស៊ី នឹងប្រើយន្តការជា «មិត្តដែលប្រកបដោយវិចារណញ្ញាណ» ដែលទំនាក់ទំនងរវាងដៃគូ និងអង្គការមូលនិធិអាស៊ី មិនមែនជាទំនាក់ទំនងរវាងអ្នកផ្តល់ជំនួយ និងអ្នកទទួលជំនួយនោះទេ។ អង្គការមូលនិធិអាស៊ី នឹងដើរតួនាទីជាមិត្ត ឬមគ្គុទ្ទេសក៍ ដែលស្ថាប័នដៃគូអាចស្វែករកការគាំទ្រ និងយោបល់។ អង្គការមូលនិធិអាស៊ី នឹងសហការជិតស្និទ្ធជាមួយស្ថាប័នដៃគូក្នុងការប្រើប្រាស់ថវិកាស្នូលប្រកបដោយប្រសិទ្ធភាព។ មន្ត្រីកម្មវិធីរបស់ អង្គការមូលនិធិអាស៊ី នឹងទំនាក់ទំនងញឹកញាប់ជាមួយស្ថាប័នដៃគូ ដើម្បីគាំទ្រដល់ការបង្កើត និងអភិវឌ្ឍសកម្មភាព និងកម្មវិធី។
ស្ថាប័នស្រាវជ្រាវគោលនយោបាយចំនួន ៥ ត្រូវបានជ្រើសរើសតាមរយៈ សំណើបង្ហាញពីចំណាប់អារម្មណ៍ រួមមាន៖
វិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានធ្វើឱ្យការតាក់តែងគោលនយោបាយសាធារណៈ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលកាន់តែមានសារៈសំខាន់ជាងមុន។ ទិន្នន័យ ភស្តុតាង និងការវិភាគទាន់ពេលវេលា មានសារៈសំខាន់ណាស់នៅក្នុងស្ថានភាពបែបនេះ។ ទិន្នន័យ ភស្តុតាង និងការវិភាគទាំងនោះតម្រូវ/បង្កលក្ខណៈ ឱ្យអ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍អាចសម្រេចចិត្ត និងទទួលបានលទ្ធផលកាន់តែប្រសើរលើផ្នែកសន្តិសុខ សុខាភិបាល ស្ថិរភាព និងបរិយាប័ន្នសង្គម និងភាពធន់ផ្នែកសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈក្នុងការប្រើប្រាស់ដំណោះស្រាយដែលគាំទ្រដោយទិន្នន័យក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ។ វាជានិន្នាការមួយដែលគម្រោង ពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា មានបំណងផ្តល់ការគាំទ្រ។
ពន្លកចំណេះ ជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៩-២០២២) ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រា្តលី និងអនុវត្តដោយអង្គការមូលនិធិអាស៊ី។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យស្រាវជ្រាវ រួមទាំង ស្ថាប័នស្រាវជ្រាវឯករាជ្យដើម្បីធ្វើការស្រាវជ្រាវដែលមានគុណភាពសម្រាប់គាំទ្រដល់ការវិភាគ និងការពិភាក្សាគោលនយោបាយសាធារណៈនៅកម្ពុជា។ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងពន្លកចំណេះ បានចាត់វិធានការភ្លាមៗដោយធ្វើការលៃតម្រូវសកម្មភាពបច្ចុប្បន្នរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងស្ថានភាពដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស។
ការផ្តោតទៅលើកូវីដ-១៩ របស់ គម្រោងពន្លកចំណេះ ឆ្លើយតបដោយផ្ទាល់ទៅនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់អូស្រ្តាលីដែលមានឈ្មោះថា ភាពជាដៃគូសម្រាប់ការស្តារឡើងវីញ (Partnership for Recovery Strategy)។ យុទ្ធសាស្រ្តនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររបស់ជំងឺកូវីដ-១៩ នៅក្នុងតំបន់ក្បែរខាងនៃប្រទេសអូស្រ្តាលី ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសប្រទេសនៅប្រជំុកោះប៉ាស៊ីហ្វិក ទីម័រខាងកើត និងអាស៊ីអាគ្នេយ៍។ វិធីសាស្ត្រដែលប្រទេសជិតខាងទាំំងនេះប្រើប្រាស់ ដើម្បីងើបចេញពីវិបត្តិជំងឺកូវីដ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិបទសេដ្ឋកិច្ច និងយុទ្ធសាស្រ្តរបស់អូស្រ្តាលីក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខ។ នៅក្នុងបរិបទនេះប្រទេសអូស្រ្តាលីប្តេជ្ញាសហការដោះស្រាយវិបត្តិនេះជាមួយកម្ពុជា ដោយអូស្រ្តាលីបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងលឿន ដើម្បីគាំទ្រកម្ពុជា រួមមានការផ្តោតទៅលើកម្មវិធីអភិវឌ្ឍន៍ ដែលមានស្រាប់ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់របស់កូវីដ-១៩ ទៅលើផ្នែកសុខាភិបាល ស្ថិរភាព បរិយាប័ន្ន និងសេដ្ឋកិច្ច។
សម្រាប់ព័ត៌មានបន្ថែម សូមចុច ការផ្តោតទៅលើកូវីដ-១៩របស់គម្រោងពន្លកចំណេះ៖ គោលនយោបាយដែលគាំទ្រដោយទិន្នន័យសម្រាប់ការស្តារឡើងវិញផ្នែកសេដ្ឋកិច្ច សង្គម និងសុខាភិបាលនៅកម្ពុជា