ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 4 វិច្ឆិកា 2026
- ម៉ោង៖ 8:30 am > 4:40 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវកម្ពុជាមួយឲ្យកាន់តែរឹងមាំ និងមានការតភ្ជាប់កាន់តែជិតស្និទ្ធ?
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយកម្មវិធីពន្លកចំណេះ បានប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកកំណត់អាទិភាពសម្រាប់អនាគតនៃវិស័យស្រាវជ្រាវនៅកម្ពុជា។
តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរមតិយោបល់ អ្នកចូលរួមបានស្វែងរក និងកំណត់វិធីសាស្ត្រជាក់ស្តែង ដើម្បី៖
- បន្តទ្រទ្រង់ការស្រាវជ្រាវដែលមានភាពគួរឲ្យទុកចិត្ត និងគុណភាពខ្ពស់
- ពង្រឹងការបដិភាគថវិកាប្រកបដោយចីរភាពសម្រាប់វិស័យស្រាវជ្រាវ
- វិនិយោគលើអ្នកស្រាវជ្រាវកម្ពុជាជំនាន់ក្រោយ
- កសាងការតភ្ជាប់កាន់តែជិតស្និទ្ធរវាងការស្រាវជ្រាវ និងការតាក់តែងគោលនយោបាយ
ជាលទ្ធផល៖ វេទិកានេះបានពង្រឹងចក្ខុវិស័យរួមមួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដែលមានការតភ្ជាប់ មានបរិយាបន្ន និងមានភាពធន់ជាងមុន ពោលគឺប្រព័ន្ធមួយដែលនាំយកទិន្នន័យ កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខិតជិតទៅនឹងការតាក់តែងគោលនយោបាយ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន អ្នកចូលរួម និងស្ថាប័នដៃគូទាំងអស់ ដែលបានចូលរួមចែករំលែកទស្សនទាន បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។
វេទិកាគោលនយោបាយថ្នាក់ជាតិនេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលអនុវត្តដោយអង្គការមូលនិធិអាស៊ី។
សូមចុចទីនេះដើម្បីទស្សនារូបភាពក្នុងកម្មវិធី!
